ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 34:22 - អាល់គីតាប

អុលឡោះ‌តាអាឡា​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ទ្រង់ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​លោះ​ជីវិត ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​ក្នុង​ចំណោម​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ត្រូវ​ទោស​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​សង្គ្រោះ​ជីវិត​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ តែងតែ​រួច​ផុត​ពី​ទុក្ខ​ទោស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​លោះ​ព្រលឹង​នៃ​អស់​អ្នក​ដែល​គោរព ប្រតិ‌បត្តិ​ដល់​ទ្រង់ ហើយ​ក្នុង​ពួក​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រូវ​ទោស​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 34:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំលឹក​ឈ្មោះ​ពុក ឈ្មោះ​របស់​អ៊ីព្រហ៊ីម​ជា​ជីតា និង ឈ្មោះ​របស់​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​រេ‌កាប និង​លោក​បា‌ណា ជា​កូន​របស់​លោក​រីម៉ូន អ្នក​ភូមិ​បៀ‌រ៉ុត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​ពីរ ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប ហើយ​ជា​ម្ចាស់​ដែល​បាន​រំដោះ​ខ្ញុំ នៅ​គ្រប់​គ្រា​មាន​អាសន្ន​ថា


ពេល​នោះ ស្តេច​ប្រាប់​ថា៖ «យើង​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប​នៅ ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​គ្រោះ​អាសន្ន​គ្រប់​យ៉ាង!


ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ទ្រង់​តែង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌


ទ្រង់​នឹង​រំដោះ​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​កំហុស​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត។


ខ្ញុំ​សូម​ប្រគល់​វិញ្ញាណ​របស់​ខ្ញុំ ទៅ​ក្នុង​ដៃ​ទ្រង់​ ។ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ស្មោះ​ត្រង់​អើយ! ទ្រង់​បាន​ជួយ​ដោះ​លែង​ខ្ញុំ។


មនុស្ស​អាក្រក់​តែងតែ​ឃុប‌ឃិត​ប្រឆាំង នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​មនុស្ស​សុចរិត​ទៀត​ផង


ប៉ុន្តែ ដាវ​របស់​គេ​នឹង​ចាក់​ទម្លុះ បេះ‌ដូង​របស់​ខ្លួន​ឯង ហើយ​ធ្នូ​របស់​គេ​នឹង​ត្រូវ​បាក់​បែក​អស់។


ខ្ញុំ​នឹង​ច្រៀង​តម្កើង​ទ្រង់ ខ្ញុំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរ ខ្ញុំ​នឹង​ច្រៀង​អស់​ពី​ចិត្ត ព្រោះ​ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ។


អុលឡោះ​អើយ ទ្រង់​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ ទ្រង់​បាន​លោះ​ជីវិត​ខ្ញុំ​មក​វិញ។


ហើយ​អំណាច​របស់​ទ្រង់​ថែ​រក្សា​បង​ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។


គេ​នាំ​គ្នា​ច្រៀង​បទ​ចំរៀង​ថ្មី​សរសើរ​កូន​ចៀម​ថាៈ “អ្នក​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​អ្នក​ត្រូវ​គេ​សម្លាប់​ធ្វើ​គូរបាន អ្នក​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ជូន​អុលឡោះ ដោយ‌សារ​ឈាម​របស់​លោក​ម្ចាស់។