ស្តេចទតមានប្រសាសន៍ទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែកូនបង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើអុលឡោះតាអាឡាបង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកពុនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្តាសាយើងទៅ!
ទំនុកតម្កើង 25:19 - អាល់គីតាប សូមមើលចុះ ខ្មាំងសត្រូវរបស់ខ្ញុំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ខ្ញុំខ្លាំងយ៉ាងណា។ ព្រះគម្ពីរខ្មែរសាកល សូមចាប់អារម្មណ៍នឹងសត្រូវរបស់ទូលបង្គំផង ដ្បិតពួកគេមានចំនួនច្រើន ហើយពួកគេស្អប់ទូលបង្គំដោយសម្អប់ដ៏សាហាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទតមើលសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុណ្ណា ហើយគេស្អប់ទូលបង្គំ ដោយចិត្តសាហាវយ៉ាងណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមពិចារណាមើលពួកខ្មាំងទូលបង្គំដែលមានគ្នាច្រើន ហើយមានសេចក្ដីសំអប់ស្អប់ដល់ទូលបង្គំ ដោយចិត្តសាហាវណាស់ |
ស្តេចទតមានប្រសាសន៍ទៅកាន់លោកអប៊ីសាយ និងមន្ត្រីទាំងអស់ថា៖ «សូម្បីតែកូនបង្កើត ដែលជាសាច់ឈាមរបស់យើង ក៏វារកសម្លាប់យើងទៅហើយ ប្រសិនបើអុលឡោះតាអាឡាបង្គាប់ដូច្នេះ ទុកឲ្យអ្នកស្រុកពុនយ៉ាមីនម្នាក់នេះ ជេរប្រទេចផ្តាសាយើងទៅ!
អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំ ឲ្យរួចពីមនុស្សអាក្រក់ សូមការពារខ្ញុំឲ្យផុត ពីមនុស្សឃោរឃៅ។
សូមកុំឲ្យអ្នកមួលបង្កាច់គេ អាចនៅស្ថិតស្ថេរលើផែនដីបាន សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ ឥតឈប់ឈរឡើយ។
ឱអុលឡោះតាអាឡាអើយ សូមការពារខ្ញុំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារខ្ញុំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំខ្ញុំ!
ខ្មាំងសត្រូវតាមយាយីខ្ញុំ គេជាន់ឈ្លីជីវិតខ្ញុំ គេយកខ្ញុំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
ហើយទ្រង់បានប្រោសខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។ ទ្រង់បានលើកខ្ញុំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ខ្ញុំ និងរំដោះខ្ញុំឲ្យរួចផុតពី មនុស្សឃោរឃៅ។
សូមកុំបណ្តោយឲ្យខ្ញុំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ខ្ញុំឡើយ ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ខ្ញុំ អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
រីឯខ្មាំងសត្រូវរបស់ខ្ញុំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ខ្ញុំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ខ្ញុំ ព្រោះតែខ្ញុំខិតខំធ្វើអំពើល្អ។
រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ខ្ញុំ នាំគ្នាដេញវាយប្រហារខ្ញុំ ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងខ្ញុំ។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
ឱអុលឡោះអើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅមួយពួកចង់ដកជីវិតខ្ញុំ អ្នកទាំងនោះមិនរវីរវល់នឹងទ្រង់ទេ។
ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។