Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:12 - អាល់គីតាប

12 សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ខ្ញុំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ មក​និយាយ​មួល​បង្កាច់​ខ្ញុំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅតាម​បំណង​របស់​ពួក​បច្ចាមិត្ត​ទូលបង្គំ​ឡើយ ដ្បិត​ពួក​សាក្សី​ភូតភរ និង​ពួក​ដកដង្ហើមចេញ​ជា​សេចក្ដីឃោរឃៅ បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត បច្ចា‌មិត្ត​របស់​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​ក្លាយ បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​គេ​ដក​ដង្ហើម​ចេញ​ជាពាក្យ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយ ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ មក​និយាយ​មួល​បង្កាច់​ទូលបង្គំ អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី ច្រឡោត​ទទេ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស អាក្រក់​បាន​សម្រេច​ឡើយ ហើយ​កុំ​បណ្ដោយ​ឲ្យ​ផែន‌ការ របស់​គេ​បាន​ជោគ​ជ័យ​ឲ្យ​សោះ។ - សម្រាក


សូម​មើល​ចុះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ មាន​គ្នា​ច្រើន​ប៉ុន​ណា ហើយ​គេ​ស្អប់​ខ្ញុំ​ខ្លាំង​យ៉ាង​ណា។


ទ្រង់​មិន​បណ្តោយ​ឲ្យ​ខ្ញុំ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ តែ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​សេរី‌ភាព​ងើប​ឡើង​វិញ​បាន។


មាន​សាក្សី​ក្លែង‌ក្លាយ​ជា​ច្រើន នាំ​គ្នា​ប្រឆាំង​នឹង​ខ្ញុំ គេ​បាន​ចោទ​សួរ​ខ្ញុំ​អំពី​កិច្ចការ ដែល​ខ្ញុំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ។


សូម​កុំ​ឲ្យ​គេ​ពោល​ក្នុង​ចិត្ត​ថា «យើង​មាន​ប្រៀប​លើ​វា​ហើយ!» សូម​កុំ​ឲ្យ​គេ​ពោល​ថា «យើង​បាន​បំផ្លាញ​វា​ទាំង​ស្រុង​ហើយ!»។


សូម​កុំ​បណ្តោយ​ឲ្យ​ខ្មាំង​សត្រូវ ត្រេក​អរ​សប្បាយ ព្រោះ​តែ​ឃើញ​ខ្ញុំ​វេទនា សូម​កុំ​ឲ្យ​ពួក​គេ​អួត​បំប៉ោង ក្នុង​ពេល​ដែល​ខ្ញុំ​ទន់​ជង្គង់​នេះ​ឡើយ


បើ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ គ្មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ​ទេ​នោះ ខ្ញុំ​នឹង​ដឹង​ជាក់​ថា ទ្រង់​ពិត​ជា​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន។


អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ ហើយ​អ្នក​នោះ​មាន​សុភ‌មង្គល​នៅ​លើ​ផែនដី ទ្រង់​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។


កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។


ខ្ញុំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ខ្ញុំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។


នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម កំហែង និង​សម្លាប់​សិស្ស​របស់​អ៊ីសា‌ជាអម្ចាស់​ជា‌និច្ច។ គាត់​ទៅ​ជួប​មូស្ទី


ពេល​សាក្សី​ក្លែង​ក្លាយ​ម្នាក់ ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ


សូម​ស្តេច​មេត្តា​ស្តាប់​ពាក្យ​ខ្ញុំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើអុលឡោះ‌តាអាឡា​ជំរុញ​ស្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ខ្ញុំ នោះ​សូមអុលឡោះ‌តាអាឡា​ទទួល​យក​ជំនូន​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ស្តេច​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្តេញ​ខ្ញុំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ខ្ញុំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម