ទំនុកតម្កើង 16:7 - អាល់គីតាប ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់ផ្តល់យោបល់ដល់ខ្ញុំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ខ្ញុំដាស់តឿនខ្ញុំដែរ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយពរព្រះយេហូវ៉ា ជាព្រះអង្គដែលជួយគំនិតទូលបង្គំ; សូម្បីតែពេលយប់ ក៏ចិត្តទូលបង្គំប្រៀនប្រដៅទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំសូមថ្វាយព្រះពរព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ ចិត្តទូលបង្គំដាស់តឿនទូលបង្គំនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គផ្ដល់យោបល់ដល់ទូលបង្គំ សូម្បីតែនៅពេលយប់ ក៏មនសិការរបស់ទូលបង្គំដាស់តឿនទូលបង្គំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ |
ឱអុលឡោះតាអាឡាអើយ នៅពេលយប់ខ្ញុំនឹកដល់ នាមរបស់ទ្រង់ ហើយខ្ញុំ ប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់។
ខ្ញុំសូមលើកតម្កើងទ្រង់ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលហ៊ូកុំដ៏សុចរិត ដែលទ្រង់បានបង្គាប់មក។
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំស្រែកហៅរកទ្រង់នៅពេលថ្ងៃ តែទ្រង់មិនឆ្លើយតបទេ នៅពេលយប់ក៏ខ្ញុំស្រែកដែរ តែមិនបានធូរស្បើយឡើយ។
នៅពេលថ្ងៃ អុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងទ្រង់ បទចំរៀងនេះជាពាក្យទូរអាចំពោះ អុលឡោះជាម្ចាស់នៃជីវិតខ្ញុំ។
ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។
នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកអុលឡោះតាអាឡា នៅពេលយប់ ខ្ញុំលើកដៃអង្វរទ្រង់ ឥតឈប់ឈរ ខ្ញុំមិនចង់ឲ្យនរណាសំរាលទុក្ខខ្ញុំសោះឡើយ។
ខ្ញុំរិះគិតដដែលៗ ពេញមួយយប់ ខ្ញុំចេះតែត្រិះរិះពិចារណានៅក្នុងចិត្ត ដើម្បីស្វែងយល់ថា
នៅពេលយប់ ខ្ញុំចង់នៅជិតទ្រង់ ខ្ញុំក៏ស្វែងរកទ្រង់អស់ពីដួងចិត្តដែរ។ ពេលទ្រង់ដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ទ្រង់ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល ដែលបានលោះអ្នក មានបន្ទូលថា: យើងនេះហើយជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន ប្រយោជន៍ដល់អ្នក យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា ដែលអ្នកកំពុងតែដើរ។
អុលឡោះតាអាឡាជាម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសំដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ទ្រង់រំលឹកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។