ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ទ្រង់គួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
ទំនុកតម្កើង 147:5 - អាល់គីតាប អុលឡោះជាម្ចាស់របស់យើងធំឧត្ដុង្គឧត្ដម ទ្រង់មានអំណាចដ៏ខ្លាំងបំផុត តម្រិះរបស់ទ្រង់ឥតមានព្រំដែនឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់របស់យើងទ្រង់ធំឧត្ដម ហើយប្រកបដោយព្រះចេស្ដាដ៏មហិមា; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរបស់យើងធំឧត្ដុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ ហើយមានឫទ្ធានុភាពក្រៃលែង ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់ |
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ទ្រង់គួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
អុលឡោះដ៏ឧត្តុង្គឧត្ដម មិនមើលងាយនរណាម្នាក់ឡើយ ទ្រង់មានអំណាចដ៏ឧត្តុង្គឧត្ដម ទ្រង់ឈ្វេងយល់អ្វីៗទាំងអស់។
ខ្ញុំដឹងច្បាស់ថា អុលឡោះតាអាឡាជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម អុលឡោះតាអាឡាជាម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។
អុលឡោះតាអាឡាប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។ ទ្រង់ឧត្ដុង្គឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់បានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ទ្រង់ក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ខ្ញុំមិនអាចពណ៌នាអស់ឡើយ។
អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់ខ្ពស់បំផុត នៅក្នុងកន្លែងអុលឡោះជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏វិសុទ្ធរបស់ទ្រង់។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ទ្រង់គួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។
អុលឡោះតាអាឡាជាម្ចាស់ដ៏ប្រសើរឧត្ដមនៅក្រុងស៊ីយ៉ូន ទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើសប្រជាជាតិទាំងអស់។
តើអ្នកមិនធ្លាប់ដឹងទេឬ? តើអ្នកមិនធ្លាប់ឮទេឬថា អុលឡោះតាអាឡាជាម្ចាស់ដែលនៅអស់កល្បជានិច្ច បានបង្កើតផែនដីទាំងមូល? ទ្រង់មិនចេះនឿយហត់ មិនចេះអស់កម្លាំង រីឯតម្រិះរបស់ទ្រង់ ក៏គ្មាននរណាអាចស្ទង់បានដែរ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ គ្មានព្រះណាប្រៀបផ្ទឹមនឹង ទ្រង់បានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ហើយនាមទ្រង់ក៏ឧត្ដុង្គឧត្ដមដែរ ព្រោះទ្រង់ប្រកបដោយអំណាច។
មនុស្សទាំងអស់ត្រូវតែកោតខ្លាចទ្រង់ ដ្បិតទ្រង់ជាស្តេច របស់ប្រជាជាតិនានា។ ក្នុងចំណោមប្រជាជាតិនានា និងនៅក្នុងនគរទាំងប៉ុន្មាន គ្មានអ្នកប្រាជ្ញណាផ្ទឹមនឹងទ្រង់បានឡើយ។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!