ភាពងងឹតគ្របពីលើអ្នក ធ្វើឲ្យលោកមើលអ្វីមិនឃើញ ទឹកក៏កំពុងតែជន់លិចអ្នកដែរ។
ទំនុកតម្កើង 124:4 - អាល់គីតាប យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់ ព្រះគម្ពីរខ្មែរសាកល ទឹកជំនន់ក៏បានជន់លិចយើង ហើយទឹកជ្រោះបានគ្របលើព្រលឹងរបស់យើង—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកជំនន់ច្បាស់ជាបោសយើងទៅបាត់ ទឹកជ្រោះនឹងគ្របលើយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ប្រាកដជាទឹកជំនន់បានលិចយើង គឺទឹកជ្រោះបានហូរមកគ្របលើព្រលឹងយើងហើយ |
ភាពងងឹតគ្របពីលើអ្នក ធ្វើឲ្យលោកមើលអ្វីមិនឃើញ ទឹកក៏កំពុងតែជន់លិចអ្នកដែរ។
សូមផ្តល់អំណាចពីសូរ៉កាមករំដោះខ្ញុំ សូមស្រង់ខ្ញុំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ទ្រង់ តែងទូរអាអង្វរទ្រង់នៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
ទ្រង់បានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើខ្ញុំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។
នៅពេលថ្ងៃ អុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងទ្រង់ បទចំរៀងនេះជាពាក្យទូរអាចំពោះ អុលឡោះជាម្ចាស់នៃជីវិតខ្ញុំ។
សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកខ្ញុំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកខ្ញុំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំ ខ្ញុំទុកបានដែរ!
ខ្ញុំកាន់តែផុងខ្លួនទៅៗ ពុំមានអ្វីដែលខ្ញុំអាចតោងបានឡើយ ខ្ញុំលិចចុះទៅក្នុងទឹក ហើយទឹកក៏ហូរនាំយកខ្ញុំទៅ។
អុលឡោះចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ មានទឹកជំនន់យ៉ាងធំ។ ទ្រង់នឹងច្រានក្រុងនោះឲ្យរលំដល់ដី។
ពេលនោះ ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច មនុស្សម្នានឹងកោតខ្លាចនាមអុលឡោះតាអាឡា និងសិរីរុងរឿងរបស់ទ្រង់ ដ្បិតទ្រង់នឹងមកដូចទឹកទន្លេ ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ អាល់ម៉ាហ្សៀស នឹងត្រូវគេដកជីវិត គ្មាននរណាការពារគាត់ទេ។ ប្រជាជាតិរបស់ស្ដេចមួយនាក់នឹងលើកគ្នាមកកំទេចទីក្រុង និងទីសក្ការៈ។ ចុងបញ្ចប់នៃព្រឹត្តិការណ៍នោះប្រៀបបាននឹងទឹកជំនន់ ហើយគេសម្រេចថានឹងបន្តបំផ្លិចបំផ្លាញ រហូតទាល់តែចប់សង្គ្រាម។
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។
ម៉ាឡាអ៊ីកាត់ពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលអ្នកបានឃើញ គឺមហាសមុទ្រដែលស្ដ្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ដ្រ មហាជន ជាតិសាសន៍ និងភាសានានា។