Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 32:6 - អាល់គីតាប

6 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ទ្រង់ តែង​ទូរអា‌អង្វរ​ទ្រង់​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដោយហេតុនេះ សូមឲ្យ​វិសុទ្ធជន​គ្រប់គ្នា​អធិស្ឋាន​ដល់​ព្រះអង្គ ក្នុង​ពេលដែល​អាច​រក​ព្រះអង្គ​ឃើញ​; ទោះបីជា​មាន​ទឹកជំនន់​ធំ​ក៏ដោយ ក៏​វា​នឹង​មិន​ប៉ះ​គេ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញ យ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​គោរព ប្រណិ‌ប័តន៍​ព្រះអង្គ តែង​ទូល‌អង្វរ​ព្រះអង្គ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ! ទោះ​បី​មាន​ទុក្ខ​កង្វល់​ប្រៀប​ដូច ទឹក​ជំនន់​ខ្លាំង​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​លិច​លង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញ យ៉ាង​នោះ កាល​ណា​ជំនន់​ធំ​ជន់​ឡើង នោះ​ប្រាកដ​ជា​នឹង មិន​ដែល​លិច​មក​ដល់​អ្នក​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 32:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ផ្តល់​អំណាច​ពី​សូរ៉កា​មក​រំដោះ​ខ្ញុំ សូម​ស្រង់​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ទឹក​សមុទ្រ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណាច របស់​ជន​បរទេស​ទាំង​នេះ​ផង។


ត្រូវ​ដឹង​ថា អុលឡោះ‌តាអាឡា​តែងតែ​ប្រោស‌ប្រណី​ មនុស្ស​ស្មោះ​ត្រង់ ពេល​ណា​ខ្ញុំ​ស្រែក​អង្វរ​រក​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ខ្ញុំ​ជា‌និច្ច។


ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ច្រៀង​បទ​ចំរៀង​ថ្មី ដើម្បី​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​របស់​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច​ទៀត​ផង គេ​នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទុក្ខ​កង្វល់ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ លាន់​ឮ​គគ្រឹក‌គគ្រេង។


ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។


ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: នៅ​គ្រា​ដែល​យើង​ពេញ​ចិត្ត យើង​បាន​ឆ្លើយ​តប​មក​អ្នក ដល់​ថ្ងៃ​កំណត់​ដែល​យើង​សង្គ្រោះ យើង​ក៏​បាន​ជួយ​អ្នក។ យើង​បាន​ញែក​អ្នក​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ ដើម្បី​ធ្វើ​ជា​សម្ពន្ធ‌មេត្រី​សម្រាប់​ប្រជា‌ជន។ យើង​នឹង​ស្ដារ​ស្រុក​ទេស​ឡើង​វិញ យើង​ចែក​ដី​ដែល​គេ​បាន​បោះ​បង់​ចោល ឲ្យ​ប្រជា‌ជន


ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា ក្នុង​ពេល​ដែល​ទ្រង់​ពេញ​ចិត្ត ឲ្យ​អ្នក​រាល់​គ្នា​រក​ទ្រង់​ឃើញ ចូរ​អង្វរ​រក​ទ្រង់ ក្នុង​ពេល​ដែល​ទ្រង់​នៅ​ជិត​អ្នក​រាល់​គ្នា។


អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ»។


អុលឡោះ​សំរាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សំរាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​អុលឡោះ​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។


ដ្បិត​អុលឡោះ​មាន​បន្ទូល​ថា: «យើង​បាន​ឆ្លើយ​តប​មក​អ្នក នៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ដ យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើង សង្គ្រោះ​មនុស្ស​លោក»។ គ្រា​ដែល​អុលឡោះ​គាប់​ចិត្ត គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​អុលឡោះ​សង្គ្រោះ​មនុស្ស​លោក!


អុលឡោះ​មេត្ដា‌ករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឲ្យ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សំដែង​ចិត្ត​អត់‌ធ្មត់​គ្រប់​ជំពូក ដល់​ខ្ញុំ​មុន​គេ និង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​គាត់ ហើយ​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច។


ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ដ ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ដ​ធ្ងន់ សុចរិត និង​គោរព​ប្រណិ‌ប័តន៍​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម