ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 123:2 - អាល់គីតាប

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ទ្រង់​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! ដូចដែល​ភ្នែក​របស់​បាវបម្រើ​រំពឹងមើលទៅ​ដៃ​ចៅហ្វាយ​របស់ខ្លួន ហើយ​ដូចដែល​ភ្នែក​របស់​បាវបម្រើស្រី​រំពឹងមើលទៅ​ដៃ​ចៅហ្វាយស្រី​របស់ខ្លួន​យ៉ាងណា ភ្នែក​របស់យើង​ក៏​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​យ៉ាងនោះដែរ រហូតដល់​ព្រះអង្គ​មេត្តា​ដល់​យើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ភ្នែក​របស់​ពួក​ទាសា សម្លឹង​មើល​ដៃ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ភ្នែក​របស់​ទាសី​សម្លឹង​មើល​ដៃ ចៅ‌ហ្វាយ​ស្រីរបស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ រហូត​ដល់​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួន ហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ ស្រី​របស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ ទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ដល់​យើង​ខ្ញុំ

សូមមើលជំពូក



ទំនុកតម្កើង 123:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ គាត់​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​អ្នក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​សង្គ្រោះ​ខ្ញុំ!


សូម​ជម្រាប​ស្តេច! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​រង់‌ចាំ​តែ​ស្តេច​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ស្តេច។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ម្តេច​ក៏​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ទ្រង់​ប៉ុណ្ណោះ»។


ខ្ញុំ​ខំ​ប្រឹង​រង់‌ចាំ​មើល​បន្ទូល​សន្យា របស់​ទ្រង់ ខ្ញុំ​ពោល​ថា «តើ​ដល់​ពេល​ណា ទើប​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ?»។


ខ្ញុំ​សម្លឹង​ឆ្ពោះ​ទៅ​រក​អុលឡោះ‌តាអាឡា​ជា‌និច្ច ព្រោះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អន្ទាក់។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា ពន្យល់​សិស្ស​ឲ្យ​ដឹង​ថា ត្រូវ​តែ​ទូរអា​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ដ​ឡើយ៖


អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្តេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។


ដោយ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្តាសា​ហើយ! ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក​សម្រាប់​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ»។


នៅ​ថ្ងៃ​នោះ យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខ‌ងារ​នេះ​នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។