Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:27 - អាល់គីតាប

27 នៅ​ថ្ងៃ​នោះ យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខ‌ងារ​នេះ​នៅ​កន្លែង​ដែល​ទ្រង់​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ប៉ុន្ដែ នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​តម្រូវ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​កាប់​ឧស ហើយ​ដង​ទឹក​សម្រាប់​ក្រុម​ជំនុំ និង​សម្រាប់​អាស‌នារបស់​ព្រះ‌យេហូវ៉ា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​អាសនៈ​របស់​ព្រះ‌អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នៅ​ថ្ងៃ​នោះ​ឯង យ៉ូស្វេ​បាន​ដំរូវ​គេ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​កាប់​ឧស ហើយ​រែក​ទឹក​ដល់​ពួក​ជំនុំ នឹង​សំរាប់​អាសនា​នៃ​ព្រះ‌យេហូវ៉ា នៅ​គ្រប់​កន្លែង​ណា​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​រើស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខ្ញុំ​នឹង​កាប់​ឈើ​នៅ​ភ្នំ​លីបង់ តាម​សេចក្តី​ត្រូវ​ការ​របស់​ស្តេច ហើយ​បណ្តែត​ជា​ក្បូន​តាម​សមុទ្រ រហូត​ដល់​ក្រុង​យ៉ុប‌ប៉េ​ជូន​ស្តេច រួច​ស្តេច​ដឹក​យក​ឈើ​ទាំង​នោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ចុះ»។


ចូរ​ញែក​ជ័យ​ភ័ណ្ឌ ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​អ្នក​ទៅ​ច្បាំង​មួយ​ផ្នែក ជូនអុលឡោះ‌តាអាឡា ពោល​គឺ ក្នុង​ចំណោម​មនុស្ស​ប្រាំ​រយ​នាក់ ត្រូវ​ញែក​ទុក​ម្នាក់ ហើយ​ក្នុង​ចំណោម​ហ្វូង​គោ ហ្វូង​លា និង​ហ្វូង​ចៀម​ប្រាំ​រយ​ក្បាល ក៏​ត្រូវ​ញែក​ទុក​មួយ​ក្បាល​ដែរ។


រីឯ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ជា​ចំណែក​របស់​កូន​ចៅ​អ៊ីស្រ‌អែល ត្រូវ​យក​មួយ​ភាគ​ហាសិប ពី​ចំនួន​មនុស្ស មួយ​ភាគ​ហាសិប​ពី​ហ្វូង​គោ ហ្វូង​លា ហ្វូង​ចៀម និង​សត្វ​ទាំង​អស់ រួច​ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារកិច្ច​បម្រើ​ការ​ងារ​នៅ​ក្នុង​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា»។


ក្នុង​ចំនួន​ពាក់​កណ្តាល​នៃ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​នេះ ម៉ូសា​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល​ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ​កិច្ច​បម្រើ​ការ​ងារ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បង្គាប់​មក​គាត់។


ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ជំនូន​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ទ្រង់​នឹង​ជ្រើស​រើស​ជា​ដំណាក់ សម្រាប់​សំដែង​នាម​របស់​ទ្រង់ គឺ​មាន​គូរបាន​ដុត ជំនូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស និង​ជំនូន​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ជូនអុលឡោះ‌តាអាឡា។


គឺ​ត្រូវ​ធ្វើ​គូរបាន​ដុត​របស់​អ្នក តែ​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​មួយ​របស់​អ្នក។ នៅ​ទី​នោះ អ្នក​ត្រូវ​ធ្វើ​តាម នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក។


អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​កន្លែង​ដែល​ទ្រង់​បាន​ជ្រើស​រើស​ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ដំណាក់​សម្រាប់​សំដែង​នាម​របស់​អុលឡោះ។


អ្នក​ដឹក​នាំ​ប្រជា‌ជន​បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​ឲ្យ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក​សម្រាប់​សហគមន៍​ទាំង​មូល»។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។


យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​បែប​នេះ​ឯង គឺ​លោក​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម