Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 25:15 - អាល់គីតាប

15 ខ្ញុំ​សម្លឹង​ឆ្ពោះ​ទៅ​រក​អុលឡោះ‌តាអាឡា​ជា‌និច្ច ព្រោះ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ភ្នែក​របស់ទូលបង្គំ​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ជានិច្ច ដ្បិត​ព្រះអង្គ​នឹង​ដោះ​ជើង​ទូលបង្គំ​ចេញ​ពី​សំណាញ់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ភ្នែក​ទូល‌បង្គំ​សម្លឹង​ឆ្លោះ​ទៅ​រក ព្រះ‌យេហូវ៉ា​ជា‌និច្ច ដ្បិត​ព្រះ‌អង្គ​នឹង​ដោះ​ជើង​ទូល‌បង្គំ ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទូលបង្គំ​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ‌អម្ចាស់​ជានិច្ច ព្រោះ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ភ្នែក​ទូលបង្គំ​មើល​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ជា​ដរាប ដ្បិត​ទ្រង់​នឹង​ដោះ​ជើង​ទូលបង្គំ​ឲ្យ​រួច​ពី​អន្ទាក់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 25:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រាប​ស្តេច! ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​រង់‌ចាំ​តែ​ស្តេច​ប្រកាស​ថា តើ​នរណា​នឹង​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ស្តេច។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ម្តេច​ក៏​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ទ្រង់​ប៉ុណ្ណោះ»។


យើង​ខ្ញុំ​ក៏​សម្លឹង​មើល​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ទ្រង់​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​សម្លឹង​ទៅ​រក​ទ្រង់​ជា‌និច្ច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​បាត់​បង់​ជីវិត។


សូម​ប្រោស​ឲ្យ​ខ្ញុំ​បាន​រួច​ពី​អន្ទាក់ ដែល​ពួក​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ ដ្បិត​ទ្រង់​ការពារ​ខ្ញុំ។


មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម