យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ទំនុកតម្កើង 116:1 - អាល់គីតាប ខ្ញុំស្រឡាញ់អុលឡោះតាអាឡា ដ្បិតទ្រង់ស្តាប់សំឡេង ដែលខ្ញុំទទូចអង្វរ ព្រះគម្ពីរខ្មែរសាកល ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដោយព្រោះព្រះអង្គទ្រង់សណ្ដាប់សំឡេងរបស់ខ្ញុំ និងពាក្យអង្វរកររបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទទូចអង្វរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ នឹងពាក្យដែលខ្ញុំទូលអង្វរ |
យ៉ាកកូបនិយាយទៅក្រុមគ្រួសារ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរដករូបព្រះដទៃទាំងប៉ុន្មានដែលអ្នករាល់គ្នាមាន បោះចោល រួចនាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយផ្លាស់សម្លៀកបំពាក់ទៅ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងឮពាក្យទូរអា និងពាក្យអង្វររបស់អ្នកហើយ។ យើងនឹងញែកដំណាក់ដែលអ្នកបានសង់នេះ ជាកន្លែងដ៏សក្ការៈ សម្រាប់នាមយើងរហូតតទៅ។ យើងនឹងតាមថែរក្សា ហើយជំពាក់ចិត្តនឹងទីនេះជានិច្ច។
សូមបែរមើលមកខ្ញុំ សូមប្រណីសន្ដោសខ្ញុំ ដូចទ្រង់ធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់នាមរបស់ទ្រង់។
ដ្បិតអុលឡោះតាអាឡាស្តាប់ ពាក្យរបស់មនុស្សកំសត់ទុគ៌ត ហើយនៅពេលប្រជារាស្ត្ររបស់ទ្រង់ ជាប់ឃុំឃាំង ទ្រង់មិនបំភ្លេចគេឡើយ។
តើខ្ញុំអាចថ្លែងដូចម្ដេច? តើខ្ញុំជម្រាបទ្រង់ដូចម្ដេចខ្លះ? ទ្រង់ទេតើដែលបានធ្វើ ឲ្យការណ៍នេះកើតឡើង ខ្ញុំមានចិត្តជូរចត់ជាខ្លាំង ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។
ទ្រង់ស្តាប់ឮសំឡេងដែលខ្ញុំ ស្រែកអង្វរថា: “សូមកុំបែរចេញពីខ្ញុំឡើយ សូមស្ដាប់សំរែកអង្វររបស់ខ្ញុំ សូមជួយខ្ញុំផង!”។
គាត់ពោលថា៖ «ពេលខ្ញុំមានអាសន្ន ខ្ញុំទូរអារកអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ នៅក្នុងស្ថានមនុស្សស្លាប់ ខ្ញុំស្រែកហៅទ្រង់ជួយ ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។
អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យរបស់អ៊ីស្រអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។
បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។
មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានសូមអ្វីក្នុងនាមខ្ញុំទេ ចូរសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។
អ៊ីសាសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ ពេត្រុសព្រួយចិត្ដណាស់ ព្រោះអ៊ីសាសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ”ដូច្នេះ។ លោកឆ្លើយតបទៅអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! លោកម្ចាស់ជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ លោកម្ចាស់ជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់លោកម្ចាស់»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។
នាងហាណាពោលថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីម្នាក់ដែលឈរទូរអាអង្វរអុលឡោះតាអាឡា កាលពីមុន នៅទីនេះជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។