Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:1 - ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ​ស្រឡាញ់​ព្រះយេហូវ៉ា ដោយព្រោះ​ព្រះអង្គ​ទ្រង់​សណ្ដាប់​សំឡេង​របស់ខ្ញុំ និង​ពាក្យអង្វរករ​របស់ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ​ស្រឡាញ់​ព្រះ‌អម្ចាស់ ដ្បិត​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ នឹង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​ស្រឡាញ់​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ស្តាប់​សំឡេង ដែល​ខ្ញុំ​ទទូច​អង្វរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យ៉ាកុប​និយាយ​នឹង​អ្នកផ្ទះ​របស់គាត់ និង​អស់អ្នក​ដែល​នៅជាមួយ​គាត់​ថា​៖ “ចូរ​យក​រូបព្រះ​របស់​ជនបរទេស​ដែល​មាន​នៅក្នុងចំណោម​អ្នករាល់គ្នា​ចេញ រួច​ជម្រះ​ខ្លួន ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់អ្នករាល់គ្នា​ចុះ​។


សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ខ្ញុំ​។


ខ្ញុំ​បាន​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​ដោយអត់ធ្មត់ នោះ​ព្រះអង្គ​ក៏​បែរមក​រក​ខ្ញុំ ហើយ​សណ្ដាប់​សម្រែក​របស់ខ្ញុំ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​សណ្ដាប់​មនុស្ស​ខ្វះខាត ហើយ​មិន​មើលងាយ​មនុស្ស​របស់ព្រះអង្គ​ដែលជាអ្នកទោស​ឡើយ​។


តើ​ខ្ញុំ​នឹង​និយាយ​អ្វី​? ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល​នឹង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​សេចក្ដីនោះ​ដោយ​អង្គទ្រង់ផ្ទាល់​ផង​។ ខ្ញុំ​នឹង​ដើរសន្សឹមៗ​ក្នុង​អស់ទាំង​ឆ្នាំអាយុ​របស់ខ្ញុំ ដោយព្រោះ​សេចក្ដីល្វីងជូរចត់នៃព្រលឹង​របស់ខ្ញុំ​។


រីឯ​ការ​ស្រឡាញ់​ព្រះ​អស់ពី​ចិត្ត អស់ពី​បញ្ញា និង​អស់ពី​កម្លាំង ហើយ​ការ​ស្រឡាញ់​អ្នកជិតខាង​ដូច​ស្រឡាញ់​ខ្លួនឯង នោះ​ប្រសើរជាង​តង្វាយដុត និង​យញ្ញបូជា​ទាំងអស់​ទៅទៀត”។


រហូតមកដល់​ពេលនេះ អ្នករាល់គ្នា​មិន​បាន​ទូល​សុំ​អ្វី​ក្នុង​នាម​របស់ខ្ញុំ​ទេ​។ ចូរ​សុំ​ចុះ នោះ​អ្នករាល់គ្នា​នឹង​ទទួល ដើម្បីឲ្យ​អំណរ​របស់អ្នករាល់គ្នា​ត្រូវ​បាន​បំពេញ​។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


យើង​ស្រឡាញ់ ពីព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​មុន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម