Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 115:18 - អាល់គីតាប

18 រីឯ​យើង​វិញ យើង​លើក​តម្កើង​អុលឡោះ‌តាអាឡា ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 រីឯ​យើង​វិញ យើង​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 តែ​ឯ​យើង​វិញ យើង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ហាលេលូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 រីឯ​យើង​វិញ យើង​លើក​តម្កើង​ព្រះ‌អម្ចាស់ ចាប់​ពី​ពេល​នេះ រហូត​ត​ទៅ! ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​ចំណែក​យើង​ខ្ញុំ នឹង​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប ដោយ​ព្រះ‌ពរ ចាប់​តាំង​ពី​ឥឡូវ​នេះ ដរាប​ដល់​អស់‌កល្ប​ត​ទៅ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 115:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ!


ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​កោត​សរសើរ​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ខ្ញុំ​សូម​ថ្លែង​ពាក្យ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


គាត់​ពោល​ថា៖ «សូម​លើក​តម្កើង​នាម​អុលឡោះ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន នៅ​សូរ៉កា នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថាៈ «សូម​ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក និង​កូន​ចៀម​ទទួល​ពាក្យ​សរសើរ​តម្កើង​កិត្ដិ‌នាម សិរី‌រុង‌រឿង និង​អំណាច អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម