ទំនុកតម្កើង 116:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដ្បិតទ្រង់តែងស្តាប់សំឡេងខ្ញុំ នឹងពាក្យដែលខ្ញុំទូលអង្វរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ដោយព្រោះព្រះអង្គទ្រង់សណ្ដាប់សំឡេងរបស់ខ្ញុំ និងពាក្យអង្វរកររបស់ខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង ដែលខ្ញុំទទូចអង្វរ សូមមើលជំពូកអាល់គីតាប1 ខ្ញុំស្រឡាញ់អុលឡោះតាអាឡា ដ្បិតទ្រង់ស្តាប់សំឡេង ដែលខ្ញុំទទូចអង្វរ សូមមើលជំពូក |
រួចទ្រង់មានបន្ទូលជាគំរប់៣ដងថា ស៊ីម៉ូន កូនយ៉ូណាសអើយ តើពេញចិត្តនឹងខ្ញុំមែនឬអី ពេត្រុសមានចិត្តព្រួយ ដោយទ្រង់មានបន្ទូលជាគំរប់៣ដងថា តើពេញចិត្តនឹងខ្ញុំឬអីដូច្នេះ បានជាគាត់ទូលឆ្លើយថា ព្រះអម្ចាស់អើយ ទ្រង់ជ្រាបគ្រប់ការទាំងអស់ គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង