ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
ទំនុកតម្កើង 11:5 - អាល់គីតាប អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ |
ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
អុលឡោះតាអាឡាអើយ ទ្រង់ឈ្វេងយល់ដល់ ជម្រៅចិត្តខ្ញុំ ហើយទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់។
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
ស្តេចនឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់គាត់ ស្តេចនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់គាត់។
ឱអុលឡោះតាអាឡាអើយ សូមស្ទង់ និងល្បងមើលចិត្តខ្ញុំ សូមពិនិត្យមើលជម្រៅចិត្តគំនិតខ្ញុំចុះ។
ទ្រង់នឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ អុលឡោះតាអាឡាស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញទ្រង់សងសឹកពួកគេ ជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើទ្រង់។
ខ្ញុំកំចាត់ពួកគង្វាលទាំងបីក្នុងពេលតែមួយខែ ខ្ញុំទ្រាំនឹងចៀមលែងបានទៀតហើយ ហើយពួកគេក៏ស្អប់ខ្ញុំដែរ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
ទ្រង់នឹងកាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ទ្រង់នឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ទ្រង់នឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំជំនូនត្រឹមត្រូវតាមហ៊ូកុំ មកជូនអុលឡោះតាអាឡាដោយចិត្តស្មោះត្រង់។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចម្លែកឡើយ។