ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 11:1 - អាល់គីតាប

ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​អុលឡោះ‌តាអាឡា​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ព្រះ‌អម្ចាស់​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​បាន​និយាយ​នឹង​ខ្ញុំ​ថា ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ

សូមមើលជំពូក



ទំនុកតម្កើង 11:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អេ‌សា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ទ្រង់​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​បាន​ឡើយ!»។


កាល​ជន‌ជាតិ​អេត្យូ‌ពី និង​ជន‌ជាតិ​លីប៊ី លើក​ទ័ព​មក​ជា​មួយ​គ្នា ទោះ​បី​ពួក​គេ​មាន​ពល​ទ័ព​រទេះ​ចំបាំង និង​ទ័ព​សេះ​ច្រើន​ឥត​គណនា​ក្តី ក៏អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ដែរ ដ្បិត​ស្តេច​បាន​ពឹង​ផ្អែក​លើ​ទ្រង់។


ខ្ញុំ​ឆ្លើយ​វិញ​ថា៖ «មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​ចេះ​រត់​គេច​ខ្លួន​ទេ! មួយ​វិញ​ទៀត មនុស្ស​ដូច​ខ្ញុំ​នេះ​មិន​អាច​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ហើយ​នៅ​រស់​បាន​ទៀត​ទេ។ ខ្ញុំ​មិន​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​ឡើយ»។


ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​ទ្រង់​ហើយ!


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជំនះ លើ​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់! ខ្ញុំ​ពោល​ថា​ទ្រង់​ពិត​ជា​ម្ចាស់ របស់​ខ្ញុំ។


ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​សូម​យក​ទ្រង់​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ខ្ញុំ សូម​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ​ផង


ក្រែង​លោ​គេ​ហែក​ខ្ញុំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ ហើយ​គ្មាន​នរណា​រំដោះ​បាន​ឡើយ។


អុលឡោះ‌តាអាឡា​អើយ អស់​អ្នក​ដែល​ស្គាល់​នាម​ទ្រង់ នឹង​ទុក​ចិត្ត​លើ​ទ្រង់​ជា​មិន​ខាន ដ្បិត​ទ្រង់​មិន​បោះ​បង់​ចោល អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់​ឡើយ!។


គឺ​ខំ​ប្រឹង​រើ‌បំរះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។


អ្នក​ស្រុក​ម៉ូអាប់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា អ្នក​រាល់​គ្នា​ហ៊ាន​ពោល​ថា “យើង​ខ្ញុំ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ យើង​ខ្ញុំ​ជា​ពូជ​អ្នក​ចំបាំង” ដូច្នេះ?


នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។


ស្តេច​សូល​ចាត់​ទាហាន ឲ្យ​ទៅ​ផ្ទះ​ទត ឃ្លាំ​ចាំ​សម្លាប់​គាត់​នៅ​ពេល​ព្រឹក។ ប៉ុន្តែ នាង​មិកាល់​ជា​ភរិយា​ជម្រាប​គាត់​ថា៖ «បើ​សិន​ជា​បង​មិន​រត់​នៅ​យប់​នេះ​ទេ ស្អែក​បង​មុខ​ជា​ស្លាប់​មិន​ខាន»។


ចូរ​ប្រញាប់​រត់​ទៅ កុំ​ឈប់​ឡើយ!»។ ក្មេង​នោះ​ក៏​រើស​ព្រួញ ហើយ​ត្រឡប់​មក​រក​ចៅហ្វាយ​វិញ។


បន្ទាប់​មក​ទត​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​មីស‌ប៉ា នៅ​ស្រុក​ម៉ូអាប់។ គាត់​ជម្រាប​ស្តេច​ស្រុក​ម៉ូអាប់​ថា៖ «សូម​មេត្តា​អនុញ្ញាត​ឲ្យ​ឪពុក‌ម្តាយ​របស់​ខ្ញុំ​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ស្តេច រហូត​ដល់​ពេល​ដែល​ខ្ញុំ​ដឹង​ថា អុលឡោះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​ខ្ញុំ»។


ទត​ទៅ​ពួន​នៅ​តាម​វាល​រហោ‌ស្ថាន​ស៊ីភ ត្រង់​កន្លែង​ដែល​ពិបាក​ទៅ​ដល់ ហើយ​រស់​នៅ​តាម​តំបន់​ភ្នំ​ក្នុង​វាល​រហោ‌ស្ថាន​នោះ។ ស្តេច​សូល​តាម​រក​ទត​ជា‌និច្ច តែ​អុលឡោះ​មិន​ប្រគល់​ទត ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ឡើយ។


ទត​រិះ​គិត​ថា៖ «ថ្ងៃ​ណា​មួយ ស្តេច​សូល​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន។ គ្មាន​ផ្លូវ​ណា​ល្អ​ជាង​រត់​ភៀស​ខ្លួន ទៅ​នៅ​ស្រុក​ភីលី‌ស្ទីន​ទេ ធ្វើ​ដូច្នេះ ស្តេច​សូល​នឹង​បោះ​បង់​ចោល​គំនិត​ដេញ​តាម​ចាប់​ខ្ញុំ នៅ​ក្នុង​ទឹក​ដី​អ៊ីស្រ‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច»។