អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្ស រហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្តាយដោយបានបង្កើតគេមក»។
ចោទិយកថា 28:63 - អាល់គីតាប អុលឡោះតាអាឡាពេញចិត្តប្រទានពរឲ្យអ្នករាល់គ្នា កើនចំនួនច្រើនឡើងយ៉ាងណា ទ្រង់ក៏មានចិត្តរីករាយនឹងកំទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ទ្រង់នឹងដកអ្នករាល់គ្នាចេញពីស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាសព្វព្រះហឫទ័យប្រទានឲ្យអ្នករាល់គ្នាមានសេចក្ដីល្អ ហើយចម្រើនអ្នករាល់គ្នាមានចំនួនច្រើនឡើងយ៉ាងណា នោះព្រះយេហូវ៉ាក៏នឹងសព្វព្រះហឫទ័យធ្វើឲ្យអ្នករាល់គ្នាវិនាស ហើយបំផ្លាញអ្នករាល់គ្នាយ៉ាងនោះដែរ។ អ្នករាល់គ្នានឹងត្រូវដកចេញពីស្រុកដែលអ្នកនឹងចូលទៅចាប់យកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកម្ទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនឹងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើម ទ្រង់សព្វព្រះហឫទ័យនឹងប្រោសសេចក្ដីល្អដល់ឯង ហើយចំរើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុកដែលឯងនឹងចូលទៅចាប់យកនោះ |
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោកដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី គឺចាប់តាំងពីមនុស្ស រហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្តាយដោយបានបង្កើតគេមក»។
ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។
រីឯមនុស្សពាលវិញ អុលឡោះនឹងកាត់កាល់ពួកគេចេញពីស្រុក ហើយទ្រង់ក៏ដកមនុស្សល្មើសវិន័យ ចេញពីស្រុកដែរ។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
ខ្ញុំសួរថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ទ្រង់តបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។
ទ្រង់ដែលបានសង់អ្នក នឹងរៀបការជាមួយអ្នក ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។ ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ ឲ្យស្វាមីយ៉ាងណា អ្នកក៏ផ្ដល់អំណរសប្បាយ ដល់ម្ចាស់របស់អ្នកយ៉ាងនោះដែរ។
យើងពេញចិត្តនឹងពួកគេ ហើយនឹងនាំពួកគេឲ្យវិលត្រឡប់មកកាន់ទឹកដីនេះវិញ យើងនឹងបណ្ដុះបណ្ដាលពួកគេ ហើយមិនបំផ្លាញពួកគេទេ យើងនឹងដាំពួកគេ ហើយមិនរំលើងពួកគេចោលទៀតឡើយ។
ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរំលើង រំលំ កំទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកជូនអុលឡោះតាអាឡា។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកំទេចឡើយ។
យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងស្រុកនេះ តទៅទៀត យើងនឹងបណ្ដុះបណ្ដាលអ្នករាល់គ្នា គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ។ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ។ យើងនឹងនឹកស្ដាយ ដោយបានដាក់ទោសអ្នករាល់គ្នា។
ពោលថា៖ «សូមអាណិតមេត្តាយើងខ្ញុំ ហើយទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក សូមទ្រង់ប្រណីសន្ដោសដល់យើងខ្ញុំ ដែលនៅសេសសល់ផង! ពីមុន យើងមានគ្នាច្រើន តែឥឡូវនេះ យើងនៅសល់តែបន្តិចបន្តួច ដូចអ្នកឃើញស្រាប់ហើយ។
ទ្រង់ឲ្យខ្ញុំប្រាប់អ្នកថា “យើងនឹងកំទេចចោលនូវអ្វីៗដែលយើងបានសង់ យើងនឹងដកចោលនូវអ្វីៗដែលយើងបានដាំ។ យើងធ្វើដូច្នេះនៅលើផែនដីទាំងមូល។
ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ហ៊ូកុំលែងមានទៀតហើយ សូម្បីតែពួកណាពីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ក្រុងរបស់អ៊ីស្រអែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។
អុលឡោះអើយ! តើមានម្ចាស់ណា ដែលមានចិត្តសប្បុរសដូចទ្រង់? ទ្រង់លើកលែងទោសឲ្យយើងខ្ញុំ ទ្រង់មិនខឹងរហូតឡើយ។ ទ្រង់មានចិត្តស្រឡាញ់ ប្រជារាស្ត្ររបស់ទ្រង់ដែលនៅសេសសល់ ហើយទ្រង់ប្រណីសន្ដោសដល់ពួកគេ។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់នឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នក នឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតអុលឡោះតាអាឡាពេញចិត្តប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។
អុលឡោះតាអាឡានឹងកំចាត់កំចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយដែលអុលឡោះតាអាឡានាំអ្នករាល់គ្នាទៅរស់នៅ។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ដេញកំចាត់ពួកគេចេញឆ្ងាយពីអ្នកបន្តិចម្តងៗ។ អ្នកពុំអាចបំផ្លាញពួកគេអស់ភ្លាមៗឡើយ បើមិនដូច្នោះទេ សត្វព្រៃកើនចំនួនច្រើនឡើង ហើយធ្វើទុក្ខអ្នកជាមិនខាន។