Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 4:27 - អាល់គីតាប

27 អុលឡោះ‌តាអាឡា​នឹង​កំចាត់​កំចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នា​នា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ឡាយ​ដែលអុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នានា ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​សល់​គ្នា​តិច​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា អ្នក​រាល់​គ្នា​នឹង​ក្លាយ​ទៅ​ជា​ជន‌ជាតិ​ភាគ​តិច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែលព្រះ‌អម្ចាស់​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ​ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 4:27
23 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប៉ម​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក​ខ្ញែក​គ្នា ទៅ​ពាស​ពេញ​លើ​ផែនដី​ឡើយ»។


យ៉ាកកូប​និយាយ​ទៅ​កាន់​ស៊ីម្មាន និង​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។


អ្នក​ទាំង​នោះ​តប​មក​ខ្ញុំ​វិញ​ថា អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​ទៅ​ស្រុក​វិញ រស់​នៅ​ក្នុង​អាណា‌ខេត្ត​យូដា ដោយ​រង​ទុក្ខ​វេទនា និង​អាម៉ាស់​មុខ​ជា​ខ្លាំង។ រីឯ​កំពែង​ក្រុង​យេរូ‌សាឡឹម​ក៏​បាក់​បែក ហើយ​ទ្វារ​ក្រុង​ត្រូវ​គេ​ដុត​កំទេច​ដែរ។


ព្រម​ទាំង​កំចាត់‌កំចាយ​ពូជ‌ពង្ស​របស់​ពួក​គេ ទៅ​នៅ​ពាស‌ពេញ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ឲ្យ​គេ​ស្លាប់​នៅ​លើ​ទឹក​ដី របស់​សាសន៍​ដទៃ។


ទ្រង់​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យ ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយ ទៅ​តាម​ប្រទេស​នានា


ទ្រង់​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ យ៉ាង​ថោក​បំផុត គឺ​ទ្រង់​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។


មាន​ប្រជា‌ជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅ​សល់ គឺ​ស្រុក​អ៊ីស្រ‌អែល​ប្រៀប​បាន​នឹង ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួច នៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែ ហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ហើយ​ដូនតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ធ្លាប់​ស្គាល់​ដែរ។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ទាំង​ថ្ងៃ​ទាំង​យប់ យើង​នឹង​មិន​អាណិត​អាសូរ​អ្នក​រាល់​គ្នា​ទៀត​ឡើយ»។


ចូរ​ប្រាប់​បង​ប្អូន​របស់​អ្នក​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ទោះ​បី​យើង​បណ្តេញ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ដែល​នៅ​ឆ្ងាយៗ ទោះ​បី​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​តាម​ស្រុក​ផ្សេងៗ​ក្តី ក៏​យើង​នឹង​ធ្វើ​ជា​ទី‌សក្ការៈ​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ទាំង​នោះ​ដែរ”។


ពេល​ណា​យើង​បំបែក​ពួក​គេ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​ណា​យើង​កំចាត់‌កំចាយ​ពួក​គេ​ទៅ​នៅ​តាម​ស្រុក​ទាំង‌ឡាយ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន។


នៅ​ក្នុង​វាល​រហោ‌ស្ថាន​នោះ យើង​ក៏​បាន​លើក​ដៃ​សច្ចា​ថា យើង​នឹង​បំបែក​ពួក​គេ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ព្រម​ទាំង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​នានា​ទៀត​ផង


យើង​នឹង​បំបែក​ប្រជា‌ជន​របស់​អ្នក ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​កំចាត់‌កំចាយ​ប្រជា‌ជន​របស់​អ្នក​ឲ្យ​ទៅ​នៅ​តាម​ស្រុក​នានា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទៀត។


ស្ដេច​ស្រុក​ម៉េសេក និង​ស្រុក​ទូបាល ព្រម​ទាំង​ពល​ទាហាន​របស់​គេ​ក៏​នៅ​ទី​នោះ​ដែរ ផ្នូរ​ទាហាន​ស្ថិត​នៅ​ជុំ‌វិញ​ផ្នូរ​របស់​ស្ដេច។ ពួក​ទមិឡ​ទាំង​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​មុខ​ដាវ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ័យ​ញ័រ។


អុលឡោះ‌តាអាឡា​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់។


ម្ចាស់​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ទ្រង់​ទេ។ ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


យើង​នឹង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​អ្នក​រាល់​គ្នា។ ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​នរណា​រស់​នៅ។


យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។


អុលឡោះ‌តាអាឡា​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្តេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


មាន​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ទ្រង់​បើក​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​តរៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ទ្រង់​សំដែង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គិតាប​នៃ​ហ៊ូកុំ​នេះ»។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ទ្រង់​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​កំចាត់​កំចាយ​អ្នក​ទៅ​នោះ។


យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុង យើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម