អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
កិច្ចការ 13:36 - អាល់គីតាប ទតបានបម្រើអុលឡោះ តាមគម្រោងការទ្រង់នៅជំនាន់នោះ រួចស្លាប់ទៅ។ គេបានបញ្ចុះសពទតក្នុងផ្នូរ ជាមួយជីតា ហើយសពរបស់គាត់ក៏បានរលួយអស់ដែរ។ ព្រះគម្ពីរខ្មែរសាកល ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ Khmer Christian Bible ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯព្រះបាទដាវីឌ ក្រោយពីស្ដេចបានបម្រើគោលបំណងរបស់ព្រះ ដល់មនុស្សជំនាន់របស់ខ្លួនរួចមក ទ្រង់ក៏ផ្ទំលក់ទៅ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរស ហើយក៏ឃើញសេចក្តីពុករលួយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ស្ដេចក៏បានរលួយអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្ដីពុករលួយដែរ |
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
កាលពីមុននៅពេលដែលស្តេចសូលគ្រងរាជ្យលើយើងខ្ញុំ ស្តេចទតធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាជាម្ចាស់របស់ស្តេចទត មានបន្ទូលមកកាន់គាត់ថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយនាក់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
ស្តេចទតស្លាប់ក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ស៊ូឡៃម៉ានជាកូន បានឡើងស្នងរាជ្យ តពីឪពុក។
កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះ នៅបុរីស្តេចទត។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាមជាកូន បានឡើងស្នងរាជ្យ។
ស្តេចអូសៀសស្លាប់ គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្តេចកើតឃ្លង់។ ស្តេចយ៉ូថាមជាកូនឡើងស្នងរាជ្យ។
កាលស្តេចស៊ូឡៃម៉ានស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ជាឪពុក។ ស្តេចរេហូបោម ជាកូនបានឡើងស្នងរាជ្យ។
អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ អ្នកគង្វាល ឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅនៅក្នុងផ្នូរខ្មោច។
អ្នកបម្រើដែលបានទទួលប្រាក់ប្រាំណែន យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំណែនទៀត។
អ៊ីសាប្រាប់ថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។
ក្រោយពីបានដករាជ្យពីស្តេចសូល អុលឡោះប្រទានឲ្យទតឡើងគ្រងរាជ្យ។ អុលឡោះប្រទានសក្ខីភាពអំពីទតនេះថាៈ “យើងរកបានមនុស្សម្នាក់ ជាទីគាប់ចិត្តយើងណាស់ គឺទតជាកូនរបស់អ៊ីសាយ ដ្បិតទតនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
ដ្បិតខ្ញុំបានជម្រាបបងប្អូន អំពីគម្រោងការទាំងមូលរបស់អុលឡោះរួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ
បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានសុំដូច្នោះហើយ គាត់ក៏ផុតដង្ហើមទៅ។
លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ ក្រុមជំអះនៅក្រុងយេរូសាឡឹម ត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។
រីឯអស់អ្នកដែលស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ក៏ត្រូវវិនាសសាបសូន្យទាំងអស់គ្នាដែរ។
បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួន ឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះមានភាគច្រើននៅរស់នៅឡើយ តែមានអ្នកខ្លះ បានស្លាប់ ផុតទៅហើយ។
បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។