Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:22 - អាល់គីតាប

22 ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ក្រោយមក ព្រះ​បាន​ដក​សូល​ចេញ ហើយ​លើក​ដាវីឌ​ឡើង​ជា​ស្ដេច​សម្រាប់​ពួកគេ ព្រមទាំង​ធ្វើបន្ទាល់​អំពី​ដាវីឌ​ថា​: ‘យើង​បាន​រកឃើញ​ដាវីឌ​កូន​របស់​អ៊ីសាយជា​ម្នាក់​ដែល​ស្របនឹង​ចិត្ត​របស់យើង គាត់​នឹង​ប្រព្រឹត្តតាម​បំណង​ទាំងអស់​របស់យើង’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ ទាំង​មាន​បន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​ យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក»

សូមមើលជំពូក ចម្លង




កិច្ចការ 13:22
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេ‌ប្រូន ហើយ​តែង​តាំង​ទត ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ស្តេច​សូល។


ប៉ុន្តែ យើង​នឹង​មិន​ដក​សេចក្តី​សប្បុរស​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ពី​សូល ដែល​យើង​បោះ​បង់​ចោល ហើយ​តែង‌តាំង​អ្នក​ជំនួស​នោះ​ទេ។


ហេតុ​នេះ​ត្រូវ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​អ្នក​គង្វាល ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ស្តេច​អប៊ី‌យ៉ា​ប្រព្រឹត្ត​អំពើ​បាប​គ្រប់​យ៉ាង ដូច​បិតា​ធ្លាប់​ប្រព្រឹត្ត​ដែរ។ ស្តេច​ពុំ​មាន​ចិត្ត​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដូច​ទត​ជា​អយ្យ‌កោ​ឡើយ។


ដ្បិត​ស្តេច​ទត​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។


ស្តេច​សូល​ស្លាប់ ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹងអុលឡោះ‌តាអាឡា គឺ​ស្តេច​ពុំ​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍​ទាយ​ឲ្យ។


លោក​បូអូស​ជា​ឪពុក​របស់​លោក​អូបិឌ លោក​អូបិដ​ជា​ឪពុក​របស់​លោក​អ៊ីសាយ


«គឺ​យើង​នេះ​ហើយ ដែល​បាន​តែង‌តាំង​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។


យើង​ក៏​ផ្ដាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​ទត ជា​អ្នក​បម្រើ​របស់​យើង​ដូច្នោះ​ដែរ គឺ​លែង​មាន​ពូជ‌ពង្ស​របស់​គេ​ស្នង​រាជ្យ ហើយ​ក៏​លែង​មាន​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បំពេញ​មុខ‌ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត​ដែរ។


ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម អ៊ីសាហាក់ និង​យ៉ាកកូប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។


យើង​នឹង​ធ្វើ​ឲ្យ​មាន​គង្វាល​តែ​មួយ​គត់​ងើប​ឡើង ដើម្បី​មើល​ថែ​ទាំ​ពួក​គេ គឺ​ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​ធ្វើ​ជា​អ្នក​គង្វាល​មើល​ថែ​ទាំ​ពួក​គេ។


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ ព្រម​ទាំង​ស្តេច​ទត​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រកអុលឡោះ‌តាអាឡា​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ពរ​ពី​ទ្រង់។


ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។


អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ទ្រង់​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ឲ្យ​គេ ដូច​ទ្រង់​បាន​ប្រទាន​មក​យើង​ដែរ។


អុលឡោះ​គាប់​ចិត្ត​នឹង​ទត ទត​ក៏​បាន​សូម​អនុញ្ញាត​ពី​អុលឡោះ​រក​ដំណាក់​មួយ​ជូន​ម្ចាស់​របស់​យ៉ាកកូប


ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​រួម​ជា​មួយ​ស្តេច​របស់​អ្នក​រាល់​គ្នា​មិន​ខាន។


«យើង​សោក​ស្តាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្តេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង​ទេ»។ សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង គាត់​ទូរអា​អង្វរអុលឡោះ‌តាអាឡា​ពេញ​មួយ​យប់។


រីឯ​ការ​បះ‌បោរ អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង​រូស ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ស្តេច​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ដូច្នេះ ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត​ហើយ»។


សាំយូ‌អែល​ឆ្លើយ​តប​ស្តេច​សូល​ថា៖ «ខ្ញុំ​មិន​វិល​ទៅ​ជា​មួយ​ស្តេច​វិញ​ទេ ដ្បិត​ស្តេច​បាន​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ដែរ។


សាំយូ‌អែល​ជម្រាប​ស្តេច​ថា៖ «ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​ដក​ហូត​អំណាច​ចេញ​ពី​ស្តេច លែង​ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ ទ្រង់​ប្រគល់​រាជ្យ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​អ្នក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​សាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​យំ​សោក​ស្តាយ​សូល​ដល់​ណា​ទៀត? យើង​បោះ​បង់​គេ​ចោល លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ហើយ។ ចូរ​យក​ស្នែង​មក​ចាក់​ប្រេង​ឲ្យ​ពេញ រួច​ធ្វើ​ដំណើរ​ទៅ។ យើង​ចាត់​អ្នក​ឲ្យ​ទៅ​ផ្ទះ​លោក​អ៊ីសាយ​នៅ​ភូមិ​បេថ្លេ‌ហិម ដ្បិត​ក្នុង​ចំណោម​កូន​ប្រុស​របស់​គាត់ យើង​ជ្រើស​រើស​យក​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ដែល​ត្រូវ​ចិត្ត​យើង»។


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


សាំយូ‌អែល​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​សួរ​យោបល់​ពី​ខ្ញុំ​ដូច្នេះ? អុលឡោះ‌តាអាឡា​បាន​បោះ​បង់​ស្តេច​ចោល ហើយ​ទ្រង់​ក្លាយ​ទៅ​ជា​បច្ចា‌មិត្ត​របស់​ស្តេច។


ដូច្នេះ ស្តេច​សូល បុត្រា​ទាំង​បី​នាក់ សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា​របស់​ស្តេច និង​ពល​ទាហាន​ទាំង​អស់​បាន​ស្លាប់​ជា​មួយ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម