Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:13 - អាល់គីតាប

13 បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 បងប្អូន​អើយ យើង​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​អំពី​ពួក​អ្នក​ដែល​បាន​ដេកលក់​ទៅ​ហើយ​នោះ​ទេ ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ដូច​ពួក​អ្នក​ដទៃ​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ហើយ​នោះ​ទេ​ ក្រែង​លោ​អ្នក​រាល់គ្នា​កើត​ទុក្ខ​ដូច​ជា​អ្នក​ឯ​ទៀត​ដែល​គ្មាន​សង្ឃឹម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង អំពី​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ដូច​អ្នក​ឯ​ទៀត​ៗ​ដែល​គ្មាន​សង្ឃឹមនោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់ ​ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:13
35 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​គាត់​ទាំង​ប្រុស​ទាំង​ស្រី នាំ​គ្នា​មក​រំលែក​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​គាត់​ឡើយ។ គាត់​និយាយ​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក​ទាំង​កាន់​ទុក្ខ!» ហើយ​គាត់​ក៏​យំ​អាឡោះ‌អាល័យ​កូន។


ពេល​នោះ ស្តេច​ទត​ក្តុក‌ក្តួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង គាត់​ឡើង​ទៅ​បន្ទប់​ខាង​លើ​ខ្លោង​ទ្វារ​ក្រុង ហើយ​គាត់​យំ។ គាត់​ឡើង​ទៅ​ទាំង​រៀប​រាប់​ថា៖ «អាប់‌សា‌ឡុម​កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ! គួរ​តែ​ឲ្យ​ឪពុក​ស្លាប់​ជំនួស​កូន​វិញ! អាប់‌សា‌ឡុម កូន​ឪពុក ឱ​កូន​ឪពុក​អើយ!»។


បើ​មិន​ដូច្នោះ​ទេ កាល​ណា​ស្តេច​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ និង​ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​ខ្ញុំ​ថា​ជា​អ្នក​ទោស​មិន​ខាន»។


ស្តេច​ទត​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​បុរី​ស្តេច​ទត។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួត‌ហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!”


មាន​មនុស្ស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច អ្នក​ខ្លះ​ទៀត​នឹង​ត្រូវ​អាម៉ាស់​មុខ ព្រម​ទាំង​រង​ទុក្ខ​ទោស​អស់‌កល្ប​ជា‌និច្ច​ផង។


មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជាអុលឡោះ‌តាអាឡា។


លើក​លែង​តែ​គ្រួសារ​ជិត​ដិត​បំផុត ដូច​ជា​ម្តាយ​ឪពុក កូន​ប្រុស​កូន​ស្រី និង​បង​ប្អូន​ប្រុស។


ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ


នាង​ជម្រាប​ទៅ​អ៊ីសា​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។


ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។


បន្ទាប់​មក​លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​សុំ​ដូច្នោះ​ហើយ គាត់​ក៏​ផុត​ដង្ហើម​ទៅ។


អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បង​ប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បង​ប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ អំពី​អំណោយ​ទាន​របស់​រស‌អុលឡោះ។


បន្ទាប់​មក អ៊ីសា​បាន​បង្ហាញ​ខ្លួន ឲ្យ​បង​ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ស្លាប់ ផុត​ទៅ​ហើយ។


បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។


កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​អាល់ម៉ា‌ហ្សៀស គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រ‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រីដែល​ចង​ឡើង​ដោយ​បន្ទូល​សន្យា​របស់​អុលឡោះ​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​អុលឡោះ​ដែរ។


រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ដ​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​អុលឡោះ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ


ប្រសិន​បើ​យើង​ជឿ​ថា អ៊ីសា​ពិត​ជា​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា អុលឡោះ​នឹង​នាំ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ទ្រង់​ដោយ‌សារ​អ៊ីសា​ដែរ។


យើង​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន តាម​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ


បាន​ស្លាប់​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​គាត់ ទោះ​បី​យើង​នៅ​រស់​ក្ដី ស្លាប់​ក្ដី។


ហេតុ​នេះ​យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជា‌និច្ច។


គេ​នឹង​ពោល​ថាៈ «បើ​អ៊ីសា​សន្យា​ថា​មក​មែន​នោះ តើ​ឥឡូវ​គាត់​នៅ​ឯ​ណា? តាំង​ពី​បុព្វ‌បុរស​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​អុលឡោះ​បង្កើត​ពិភព​លោក!»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង​ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​អ៊ីសា‌ជាអម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ដូច្នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម