ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
២ ថែស្សាឡូនីច 1:4 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។ Khmer Christian Bible ដូច្នេះហើយបានជាយើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំ ដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្ដីវេទនាគ្រប់បែបយ៉ាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាយើងអួតអំពីអ្នករាល់គ្នា នៅក្នុងក្រុមជំនុំទាំងឡាយរបស់ព្រះ អំពីសេចក្ដីខ្ជាប់ខ្ជួន និងជំនឿរបស់អ្នករាល់គ្នា ទោះជាអ្នករាល់គ្នាត្រូវរងទ្រាំការបៀតបៀន និងទុក្ខលំបាកគ្រប់យ៉ាងក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះក្រុមជំនុំ*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្ដីខ្ជាប់ខ្ជួន នឹងសេចក្ដីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្ដីបៀតបៀន នឹងសេចក្ដីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ អាល់គីតាប ដូច្នេះ យើងបានខ្ពស់មុខ នៅចំពោះក្រុមជំអះនានារបស់អុលឡោះ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។ |
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
ប៉ុន្តែប្រសិនបើយើងសង្ឃឹមលើអ្វីដែលយើងមើលមិនឃើញ នោះយើងទន្ទឹងរង់ចាំដោយការអត់ធ្មត់។
យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់បានបែងចែក និងតាមដែលព្រះបានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។
ដោយហេតុនេះ ខ្ញុំពេញចិត្តនឹងភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និងការឈឺចាប់ ដោយព្រោះព្រះគ្រីស្ទ។ ដ្បិតពេលណាខ្ញុំខ្សោយ ពេលនោះហើយ ដែលខ្ញុំរឹងមាំ។
ជាការពិត អ្វីក៏ដោយដែលខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ក៏ខ្ញុំមិនត្រូវបានធ្វើឲ្យអាម៉ាស់មុខអំពីការនោះទេ; គឺដូចដែលអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាជាការពិតយ៉ាងណា ការអួតរបស់យើងចំពោះទីតុសក៏បានជាការពិតយ៉ាងនោះដែរ។
ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា; ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ ខ្ញុំបានពេញដោយសេចក្ដីកម្សាន្តចិត្ត ហើយក្នុងទុក្ខវេទនាទាំងអស់របស់យើង ខ្ញុំមានអំណរកើនឡើងរឹតតែខ្លាំងទៅទៀត។
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ក្រែងលោប្រសិនបើមានអ្នកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់រៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏អាម៉ាស់មុខដែរ ដោយសារបានទុកចិត្តដូច្នេះ។
ដោយនឹកចាំឥតឈប់ឈរនៅចំពោះព្រះដែលជាព្រះបិតារបស់យើង អំពីកិច្ចការនៃជំនឿរបស់អ្នករាល់គ្នា និងការនឿយហត់នៃសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំនៃសេចក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។
ដ្បិតតើនរណាជាទីសង្ឃឹម ជាអំណរ និងជាមកុដនៃមោទនភាពរបស់យើងនៅចំពោះព្រះយេស៊ូវព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬ?
សូមឲ្យព្រះអម្ចាស់នាំចិត្តរបស់អ្នករាល់គ្នាទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះ និងសេចក្ដីអត់ធ្មត់របស់ព្រះគ្រីស្ទ។
តាមពិត អ្នករាល់គ្នាត្រូវតែមានចិត្តស៊ូទ្រាំ ដើម្បីបានទទួលសេចក្ដីសន្យាដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ។
ដើម្បីកុំឲ្យអ្នករាល់គ្នាបែរជាខ្ជិលឡើយ គឺឲ្យអ្នករាល់គ្នាធ្វើជាអ្នកយកតម្រាប់តាមពួកអ្នកដែលទទួលសេចក្ដីសន្យាជាមរតកដោយជំនឿ និងការអត់ធ្មត់វិញ។
មើល៍! យើងហៅអ្នកដែលស៊ូទ្រាំថាជាអ្នកមានព្រះពរ! អ្នករាល់គ្នាបានឮអំពីការស៊ូទ្រាំរបស់យ៉ូប ហើយបានឃើញចុងបញ្ចប់របស់លោកដែលព្រះអម្ចាស់ប្រទានឲ្យ គឺព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
បន្ថែមការគ្រប់គ្រងចិត្តលើចំណេះដឹង បន្ថែមការអត់ធ្មត់លើការគ្រប់គ្រងចិត្ត បន្ថែមការគោរពព្រះលើការអត់ធ្មត់
នេះហើយ ជាសេចក្ដីអត់ធ្មត់របស់វិសុទ្ធជនដែលរក្សាសេចក្ដីបង្គាប់របស់ព្រះ និងជំនឿលើព្រះយេស៊ូវ”។