Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 1:4 - Khmer Christian Bible

4 ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដូច្នេះ ខ្លួន​យើង​ផ្ទាល់​អួត​អំពី​អ្នករាល់គ្នា​នៅក្នុង​បណ្ដា​ក្រុមជំនុំ​របស់​ព្រះ ដោយព្រោះ​ការស៊ូទ្រាំ និង​ជំនឿ​របស់អ្នករាល់គ្នា ក្នុង​ការបៀតបៀន​គ្រប់បែបយ៉ាង និង​ទុក្ខវេទនា​ដែល​អ្នករាល់គ្នា‍​កំពុង​ស៊ូទ្រាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហេតុ​នេះ​ហើយ​បាន​ជា​យើង​អួតអំ​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុម​ជំនុំទាំងឡាយ​របស់​ព្រះ អំពី​សេចក្ដី​ខ្ជាប់‌ខ្ជួន និង​ជំនឿរបស់​អ្នក​រាល់​គ្នា ទោះ​ជា​អ្នក​រាល់​គ្នា​ត្រូវ​រង​ទ្រាំ​ការ​បៀត‌បៀន និង​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បងប្អូន ដ្បិត​បងប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា នៅ​ក្នុង​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ពី​ដំណើរ​សេចក្ដី​ខ្ជាប់‌ខ្ជួន នឹង​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដែល​មាន​ក្នុង​សេចក្ដី​បៀត‌បៀន នឹង​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​រង​ទ្រាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុម‌ជំអះ​នានា​របស់​អុលឡោះ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 1:4
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម​ ចូរ​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​ ចូរ​អធិស្ឋាន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​


​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​


ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​


​ចូរ​ឲ្យ​ម្នាក់ៗ​រស់នៅ​ដូច​ដែល​ព្រះអម្ចាស់​បាន​ចែក​ឲ្យ​ និង​ដូច​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ម្នាក់ៗ​ចុះ​ ហើយ​ខ្ញុំ​បង្គាប់​បែប​នេះ​នៅ​គ្រប់​ក្រុមជំនុំ​ទាំង​អស់។​


ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​


ទោះបី​ខ្ញុំ​បាន​អួត​គាត់​ខ្លះៗ​អំពី​អ្នក​រាល់គ្នា​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ​ ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នក​រាល់គ្នា​ជា​សេចក្ដី​ពិត​យ៉ាង​ណា​ នោះ​ការ​ដែល​យើង​អួត​លោក​ទីតុស​អំពី​អ្នក​រាល់គ្នា​ក៏​ជាសេចក្ដី​ពិត​យ៉ាង​នោះ​ដែរ​


ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់គ្នា​ដោយ​ក្លាហាន​ ហើយ​មាន​មោទនៈភាព​យ៉ាង​ខ្លាំង​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ខ្ញុំ​បាន​ទទួល​ការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​យ៉ាង​បរិបូរ​ដែរ​ នៅ​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​


ដ្បិត​ខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត​របស់​អ្នក​រាល់គ្នា​ហើយ​ បាន​ជា​ខ្ញុំ​អួត​ពួកអ្នក​ស្រុក​ម៉ាសេដូន​ពី​អ្នក​រាល់គ្នា​ថា​ ពួកអ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដូច្នេះ​ហើយ​ ភាព​ប្ដូរផ្ដាច់​របស់​អ្នក​រាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជាច្រើន។​


ក្រែងលោ​ បើ​សិន​ជា​មាន​ពួកអ្នក​ស្រុក​ម៉ាសេដូន​មក​ជាមួយ​ខ្ញុំ​ ហើយ​ឃើញ​អ្នក​រាល់គ្នា​មិន​បាន​ត្រៀម​ នោះ​មិន​ត្រឹម​តែ​អ្នក​រាល់គ្នា​ទេ​ សូម្បី​តែ​យើង​ដែល​មាន​ការ​ទុកចិត្ដ​នេះ​ក៏​មាន​សេចក្ដី​ខ្មាស​ដែរ។​


នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ដែល​នៅ​ស្រុក​យូដា​ ដ្បិត​អ្នក​រាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី‍​ជន​រួម​ជាតិ​របស់​ខ្លួន​ដូច​ដែល​ក្រុមជំនុំ​ទាំង​នោះ​បាន​ទទួល​ពី​ជនជាតិ​យូដា​ដែរ​


ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​


សូម​ព្រះអម្ចាស់​នាំ​ចិត្ត​អ្នក​រាល់គ្នា​ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​ការ​ស៊ូទ្រាំ​របស់​ព្រះគ្រិស្ដ​ចុះ។​


ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​អត់ធ្មត់​ ដើម្បី​ក្រោយ​ពី​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​រួចហើយ​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​អ្វីៗ​តាម​សេចក្ដី​សន្យា​


ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ច្រអូស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ជា​អ្នក​យក​តម្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សន្យា​ទុក​ជា​មរតក​ដោយ​សារ​ជំនឿ​ និង​សេចក្តី​អត់ធ្មត់‍។​


ដូច្នេះ​ ក្រោយ​ពី​លោក​អ័ប្រាហាំ​បាន​អត់ធ្មត់​យ៉ាង​យូរ​ គាត់​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​


មើល៍​ យើង​រាប់​ពួកអ្នក​ដែល​បាន​ស៊ូទ្រាំ​ថា​ ជា​អ្នក​មាន​ពរ។​ អ្នក​រាល់គ្នា​បាន​ឮ​អំពី​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប​ ហើយ​ឃើញ​លទ្ធផល​ចុងក្រោយ​របស់​គាត់​ដែល​មក​ពី​ព្រះអម្ចាស់​ដែរ​ ដ្បិត​ព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫ​ទ័យ​អាណិត​អាសូរ​ និង​មេត្តា​ករុណា។​


បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ទៅ​លើ​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​អត់ធ្មត់​ទៅ​លើ​ការ​គ្រប់គ្រង​ចិត្ត​ បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅ​លើការ​អត់ធ្មត់​


នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម