ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 12:1 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ត្រូវតែ​អួត​។ ទោះបីជា​គ្មានប្រយោជន៍​ក៏ដោយ ក៏​ខ្ញុំ​សូម​បន្តនិយាយ​អំពី​និមិត្ត និង​ការបើកសម្ដែង​ពី​ព្រះអម្ចាស់​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ត្រូវ​តែ​អួត​ទោះបី​គ្មាន​ប្រយោជន៍​ក៏ដោយ​ ប៉ុន្ដែខ្ញុំ​នឹងបន្ដ​អួត​អំពី​និមិត្ដ​ និង​ការ​បើកសំដែង​របស់​ព្រះអម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​អំពី​និមិត្ត និង​ការ​បើក​សម្ដែង​របស់​ព្រះ‌អម្ចាស់​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​ព្រះ‌អម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ត​ឃើញ និង​សម្តែង​ឲ្យ​ខ្ញុំ​ដឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​ពី​ការ​ជាក់​ស្តែង នឹង​ការ​បើក​សំដែង​មក​ពី​ព្រះ‌អម្ចាស់​ទៀត

សូមមើលជំពូក

អាល់គីតាប

តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ដ​ឃើញ និង​សំដែង​ឲ្យ​ខ្ញុំ​ដឹង។

សូមមើលជំពូក



២ កូរិនថូស 12:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីពិត​ដល់​អ្នករាល់គ្នា​ថា ការ​ដែល​ខ្ញុំ​ទៅ គឺ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា ពីព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះជំនួយ​នឹង​មិន​មករក​អ្នករាល់គ្នា​ឡើយ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យមក​រក​អ្នករាល់គ្នា​។


គឺ​កៃផាស​នេះ​ហើយ ដែល​ទូន្មាន​ពួកយូដា​ថា​: “មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន​ជាប្រយោជន៍”។


យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​នឹង​ប៉ូល​ក្នុង​និមិត្ត​ថា​៖“កុំ​ខ្លាច​ឡើយ ចូរ​បន្ត​និយាយ​ចុះ​! កុំ​នៅស្ងៀម​ឡើយ


នៅ​យប់នោះ ព្រះអម្ចាស់​យាង​មកឈរនៅក្បែរ​ប៉ូល ហើយ​មានបន្ទូលថា​៖“ចូរ​ក្លាហានឡើង​! ដូចដែល​អ្នក​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​យើង​នៅ​យេរូសាឡិម​យ៉ាងណា អ្នក​ត្រូវតែ​ធ្វើបន្ទាល់​នៅ​រ៉ូម​យ៉ាងនោះ​ដែរ”។


“មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​ស្អាងទឹកចិត្ត​ទេ​។


ដូច្នេះ បងប្អូន​អើយ ឥឡូវនេះ​ប្រសិនបើ​ខ្ញុំ​មករក​អ្នករាល់គ្នា ហើយ​និយាយ​ភាសាដទៃ តើ​ខ្ញុំ​នឹង​ផ្ដល់ប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ដោយ​ការបើកសម្ដែង ដោយ​ចំណេះដឹង ដោយ​ការថ្លែងព្រះបន្ទូល ឬ​ដោយ​ការបង្រៀន​?


“មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វីមួយ​គ្រប់គ្រង​លើ​ខ្ញុំ​ឡើយ​។


ខ្ញុំ​បាន​ក្លាយជា​មនុស្ស​ល្ងង់ គឺ​អ្នករាល់គ្នា​បាន​បង្ខំ​ខ្ញុំ​។ តាមពិត ខ្ញុំ​គួរតែ​ត្រូវ​អ្នករាល់គ្នា​ណែនាំឲ្យ​គេ​ទទួលយក ពីព្រោះ​ខ្ញុំ​គ្មានអ្វី​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ​ទេ ទោះបីជា​ខ្ញុំ​គ្មានតម្លៃ​ក៏ដោយ​។


ខ្ញុំ​នឹង​អួត​ជំនួស​មនុស្សបែបនេះ រីឯ​សម្រាប់​ខ្លួនខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើកលែងតែ​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ប៉ុណ្ណោះ​។


ហើយ​ក្រែងលោ​ខ្ញុំ​លើកតម្កើងខ្លួន ដោយព្រោះ​ការបើកសម្ដែង​នោះ​អស្ចារ្យពន់ពេក បានជា​មាន​បន្លា​មួយ​ប្រទានមក​ក្នុង​រូបកាយ​ខ្ញុំ ជា​ទូត​របស់​សាតាំង​ដែល​វាយ​ខ្ញុំ ដើម្បីកុំឲ្យ​ខ្ញុំ​លើកតម្កើងខ្លួន​ឡើយ​។


ប៉ុន្តែ​ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖“គុណ​របស់យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់យើងបានគ្រប់លក្ខណៈ​នៅក្នុង​ភាពខ្សោយ”។ ដូច្នេះ ផ្ទុយទៅវិញ ខ្ញុំ​នឹង​អួត​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ដោយអំណរយ៉ាងខ្លាំង ដើម្បីឲ្យ​ព្រះចេស្ដា​របស់​ព្រះ​គ្រីស្ទ​បាន​សណ្ឋិត​លើ​ខ្ញុំ​។


ខ្ញុំ​សូម​ផ្ដល់​យោបល់​ក្នុង​រឿងនេះ ដោយព្រោះ​ការនេះ​ជាប្រយោជន៍​ដល់​អ្នករាល់គ្នា​។ តាំងពី​ឆ្នាំមុន អ្នករាល់គ្នា​មិនគ្រាន់តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​មានចិត្ត​ទៀតផង


ពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹងល្អនេះ​ពី​មនុស្ស​ឡើយ ហើយក៏មិន​ត្រូវគេ​បង្រៀន​ដែរ គឺ​បាន​ទទួល​ដំណឹងល្អនេះ​តាមរយៈ​ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។


ខ្ញុំ​បាន​ឡើងទៅ​ស្របតាម​ការបើកសម្ដែង ហើយ​រៀបរាប់​ដល់​ពួកគេ​នូវ​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស​ក្នុងចំណោម​សាសន៍ដទៃ​។ រីឯ​ដល់​ពួក​អ្នក​ដែល​គេ​ចាត់ទុកជាអ្នកដឹកនាំ ខ្ញុំ​បាន​រៀបរាប់​ដោយឡែក ក្រែងលោ​ការដែល​ខ្ញុំ​កំពុង​រត់ ‍ឬ​បាន​រត់​រួចហើយ​នោះ នឹង​ទៅជា​ឥតប្រយោជន៍​វិញ​។


គឺថា​មាន​អាថ៌កំបាំង​ត្រូវបាន​សម្ដែង​ដល់​ខ្ញុំ តាមរយៈ​ការបើកសម្ដែង ដូចដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​កាលពីមុន​។


ពិតមែនហើយ យើង​សូម​ប្រាប់​ការនេះ​ដល់​អ្នករាល់គ្នា ស្របតាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា យើង​ដែល​នៅរស់ ដែល​នៅសល់​រហូតដល់​ការយាងមកវិញ​របស់​ព្រះអម្ចាស់ យើង​នឹង​មិន​ឆ្លងហួសទៅមុន​ពួក​អ្នក​ដែល​បាន​ដេកលក់​នោះ​ឡើយ


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។