Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 6:12 - ព្រះគម្ពីរខ្មែរសាកល

12 “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​ខ្ញុំ​នឹង​មិន​ឲ្យ​អ្វីមួយ​គ្រប់គ្រង​លើ​ខ្ញុំ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​ ប៉ុន្ដែ​មិន​មែន​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ​ ខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​មែន​ ប៉ុន្ដែ​ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​គ្រប់គ្រងលើ​ខ្ញុំ​បាន​ឡើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ខ្លះ​ពោល​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ មិន​មែន​ការ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​ធ្វើ​ចៅ​ហ្វាយ​លើ​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន ប៉ុន្តែ​មិន​មែន​ការ​ទាំង​នោះ​មាន​ប្រយោជន៍​ទាំង​អស់​ទេ ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន​មែន ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​ក្នុង​អំណាច​នៃ​ការ​ណា​មួយ​នោះ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្ដែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 6:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួកយូដា​ក៏​និយាយ​នឹង​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ​ថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃសប្ប័ទ ដូច្នេះ​អ្នក​យក​កន្ទេល​របស់អ្នក ខុសច្បាប់​ហើយ”។


ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។


ដូច្នេះ ចំពោះ​ការហូប​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “រូបបដិមាករ​នៅក្នុង​ពិភពលោក មិនមែនជាអ្វីទេ” ហើយក៏​ដឹង​ដែរ​ថា “ក្រៅពី​ព្រះ​តែមួយអង្គគត់ គ្មាន​ព្រះ​ណា​ទៀត​ឡើយ”។


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ផ្ទុយទៅវិញ ខ្ញុំ​វាយប្រដៅ​រូបកាយ​របស់ខ្ញុំ ហើយ​បង្ខំឲ្យចុះចូល ក្រែងលោ​ក្រោយពី​ខ្ញុំ​ប្រកាស​ដំណឹងល្អ​ដល់​អ្នកដទៃ​ហើយ ខ្លួនខ្ញុំ​ត្រូវបាន​ដកសិទ្ធិ​ទៅវិញ​៕


នេះ​មិនមែន​ថា យើង​គ្មាន​សិទ្ធិ​ទេ ប៉ុន្តែ​យើង​បាន​ធ្វើដូច្នេះ ដើម្បី​ផ្ដល់​គំរូ​ដល់​អ្នករាល់គ្នា​ដោយ​ខ្លួនឯងផ្ទាល់ ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រាប់តាម​យើង​។


អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម