២ កូរិនថូស 12:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្តឃើញ និងសម្តែងឲ្យខ្ញុំដឹង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ខ្ញុំត្រូវតែអួត។ ទោះបីជាគ្មានប្រយោជន៍ក៏ដោយ ក៏ខ្ញុំសូមបន្តនិយាយអំពីនិមិត្ត និងការបើកសម្ដែងពីព្រះអម្ចាស់។ សូមមើលជំពូកKhmer Christian Bible1 ខ្ញុំត្រូវតែអួតទោះបីគ្មានប្រយោជន៍ក៏ដោយ ប៉ុន្ដែខ្ញុំនឹងបន្ដអួតអំពីនិមិត្ដ និងការបើកសំដែងរបស់ព្រះអម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយអំពីនិមិត្ត និងការបើកសម្ដែងរបស់ព្រះអម្ចាស់ទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ប្រាកដជាគ្មានប្រយោជន៍ឲ្យខ្ញុំអួតខ្លួនទេ ប៉ុន្តែ ខ្ញុំនឹងនិយាយពីការជាក់ស្តែង នឹងការបើកសំដែងមកពីព្រះអម្ចាស់ទៀត សូមមើលជំពូកអាល់គីតាប1 តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលអ៊ីសាជាអម្ចាស់បានប្រោសឲ្យខ្ញុំនិមិត្ដឃើញ និងសំដែងឲ្យខ្ញុំដឹង។ សូមមើលជំពូក |
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។
ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។