រីឯយ៉ូសែបប្ដីរបស់នាង ជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់ជាសាធារណៈ ក៏មានបំណងផ្ដាច់ពាក្យដោយសម្ងាត់វិញ។
២ កូរិនថូស 1:15 - ព្រះគម្ពីរខ្មែរសាកល ដោយមានទំនុកចិត្តនេះ ខ្ញុំតែងតែមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលគុណប្រយោជន៍ជាលើកទីពីរ Khmer Christian Bible ដោយការទុកចិត្ដដូច្នេះហើយ បានជាខ្ញុំមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះខ្ញុំមានទំនុកចិត្តនឹងការនេះហើយ បានជាខ្ញុំចង់មកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យព្រះជាម្ចាស់ប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត អាល់គីតាប ដោយខ្ញុំមានសេចក្ដីសង្ឃឹមដ៏មុតមាំនេះហើយ បានជាខ្ញុំមានបំណងចង់មករកបងប្អូនជាមុនសិន ដើម្បីឲ្យអុលឡោះប្រោសប្រណីបងប្អូនសាជាថ្មីម្ដងទៀត។ |
រីឯយ៉ូសែបប្ដីរបស់នាង ជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់ជាសាធារណៈ ក៏មានបំណងផ្ដាច់ពាក្យដោយសម្ងាត់វិញ។
ដ្បិតខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ
ខ្ញុំដឹងថា ពេលខ្ញុំមករកអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពេញលេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។
ប្រសិនបើមានអ្នកណាឃ្លាន ឲ្យអ្នកនោះហូបនៅផ្ទះចុះ ដើម្បីកុំឲ្យនាំមកនូវការកាត់ទោស នៅពេលអ្នករាល់គ្នាមកជួបជុំគ្នា។ រីឯចំពោះរឿងឯទៀតៗ ខ្ញុំនឹងសម្រេច កាលណាខ្ញុំមកដល់៕
តាមពិត ខ្ញុំមិនចង់ជួបអ្នករាល់គ្នាឥឡូវនេះ ដោយគ្រាន់តែឆ្លងកាត់នោះទេ ដ្បិតខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈ ប្រសិនបើព្រះអម្ចាស់អនុញ្ញាតឲ្យ។
ប៉ុន្តែប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមករកអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំមុខជាស្គាល់ មិនមែនពាក្យសម្ដីរបស់អ្នកដែលមានឫកធំទេ គឺអំណាចគេវិញ។
មើល៍! នេះជាលើកទីបីហើយ ដែលខ្ញុំបានរៀបចំខ្លួនដើម្បីមករកអ្នករាល់គ្នា ហើយខ្ញុំនឹងមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ពីព្រោះខ្ញុំមិនប្រាថ្នាចង់បានអ្វីពីអ្នករាល់គ្នាឡើយ គឺប្រាថ្នាចង់បានអ្នករាល់គ្នាវិញ។ ដ្បិតមិនមែនកូនៗទេ ដែលត្រូវតែប្រមូលទុកសម្រាប់ឪពុកម្ដាយ គឺឪពុកម្ដាយវិញ ដែលត្រូវតែប្រមូលទុកសម្រាប់កូនៗ។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។