Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 16:7 - ព្រះគម្ពីរខ្មែរសាកល

7 តាមពិត ខ្ញុំ​មិន​ចង់​ជួប​អ្នករាល់គ្នា​ឥឡូវនេះ ដោយ​គ្រាន់តែ​ឆ្លងកាត់​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​មួយរយៈ ប្រសិនបើ​ព្រះអម្ចាស់​អនុញ្ញាតឲ្យ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ខ្ញុំ​មិន​ចង់​ជួប​អ្នក​រាល់គ្នា​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ពេល​នេះ​ទេ​ ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់គ្នា​មួយ​រយៈ​ បើ​ព្រះអម្ចាស់​អនុញ្ញាត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ខ្ញុំ​មិន​ចង់​មក​ជួប​អ្នក​រាល់​គ្នា ត្រឹម​តែ​ពេល​ឆ្លង​កាត់​ឥឡូវ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​មួយ​រយៈ ប្រសិន‌បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បងប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន​បាន​យូរ​ក្រែល​បន្តិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ខ្ញុំ​មិន​ចូល​ចិត្ត​មក​សួរ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​ឥឡូវ​នេះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​បន្តិច បើ​សិន​ជា​ព្រះ‌អម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បង​ប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ​ភ្លែត​នោះ​ទេ ប្រសិន​បើ​អ៊ីសា‌ជាអម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​បាន​យូរ​ក្រែល​បន្ដិច។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 16:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ទាំង​ទូល​អង្វរ​ជានិច្ច​នៅក្នុង​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ​ថា ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ខ្ញុំ​គង់តែ​មករក​អ្នករាល់គ្នា​ក្នុងថ្ងៃណាមួយ​ដោយជោគជ័យ​។


ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។


ដោយ​មាន​ទំនុកចិត្ត​នេះ ខ្ញុំ​តែងតែ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជាមុន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​គុណប្រយោជន៍​ជាលើកទីពីរ


អ្នករាល់គ្នា​គួរតែ​និយាយ​ដូច្នេះ​វិញ​ថា​៖ “ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ យើង​នឹង​មានជីវិតរស់ ហើយ​ធ្វើ​ការនេះ ឬ​ធ្វើ​ការនោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម