Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដោយ​ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​នឹង​ការ​នេះ​ហើយ បាន​ជា​ខ្ញុំ​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​ទ្វេ​ដង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដោយ​មាន​ទំនុកចិត្ត​នេះ ខ្ញុំ​តែងតែ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជាមុន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​គុណប្រយោជន៍​ជាលើកទីពីរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដោយ​ការ​ទុកចិត្ដ​ដូច្នេះ​ហើយ​ បាន​ជា​ខ្ញុំ​មាន​បំណង​មក​ជួប​អ្នក​រាល់គ្នា​ជា​មុន​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះគុណ​ទ្វេដង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដោយ​ព្រោះ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​នោះ បាន​ជា​ខ្ញុំ​គិត​នឹង​មក​ឯ​អ្នក​រាល់​គ្នា​ពី​កាល​មុន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មួយ​លើក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​អុលឡោះ​ប្រោស‌ប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប ប្តី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​ធ្វើ​ឲ្យ​នាង​អាម៉ាស់​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា​នឹង​លែង​នាង​ដោយ​សម្ងាត់​វិញ។


ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ


ហើយ​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ខ្ញុំ​នឹង​មាន​ព្រះ‌ពរ​ដ៏​ពោរ‌ពេញ​របស់​ព្រះ‌គ្រីស្ទ​មក​ជាមួយ​ដែរ។


បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។


ដ្បិត​ខ្ញុំ​មិន​ចង់​មក​ជួប​អ្នក​រាល់​គ្នា ត្រឹម​តែ​ពេល​ឆ្លង​កាត់​ឥឡូវ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​មួយ​រយៈ ប្រសិន‌បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ។


ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា​ក្នុង​ពេល​ឆាប់ៗ ហើយ​ខ្ញុំ​នឹង​ស្គាល់ មិន​ត្រឹម​តែ​ពាក្យ​សម្ដី​របស់​ពួក​អ្នក​ដែល​មាន​ឫក​ធំ​ប៉ុណ្ណោះ គឺ​នឹង​ស្គាល់​អំណាច​របស់​គេ​ទៀត​ផង។


មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។


ដោយ​យើង​ធ្វើ​ការ​ជា​មួយ​ព្រះ យើង​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ ជា​អសា​ឥត​ការ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម