Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:34 - ព្រះគម្ពីរខ្មែរសាកល

34 ប្រសិនបើ​មាន​អ្នកណា​ឃ្លាន ឲ្យ​អ្នកនោះ​ហូប​នៅ​ផ្ទះ​ចុះ ដើម្បីកុំឲ្យ​នាំមកនូវ​ការកាត់ទោស នៅពេល​អ្នករាល់គ្នា​មកជួបជុំគ្នា​។ រីឯ​ចំពោះ​រឿង​ឯទៀត​ៗ ខ្ញុំ​នឹង​សម្រេច កាលណា​ខ្ញុំ​មក​ដល់​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 បើ​មាន​អ្នកណា​ម្នាក់​ឃ្លាន​ ចូរ​ឲ្យអ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ​ ដើម្បី​កុំ​ឲ្យ​មាន​ទោស​នៅ​ពេល​អ្នក​រាល់គ្នា​មក​ជួបជុំ​គ្នា​ឡើយ​ រីឯ​បញ្ហា​ផ្សេង​ទៀត​ ខ្ញុំ​នឹង​ដោះស្រាយ​ពេល​ដែល​ខ្ញុំ​មក​ដល់‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បងប្អូន ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 បើ​សិន​ជា​អ្នក​ណា​ឃ្លាន ឲ្យ​អ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​សំរេច​គ្រប់​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បង​ប្អូន​ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បងប្អូន​របស់ខ្ញុំ​អើយ នៅពេល​មកជួបជុំគ្នា​ដើម្បី​ហូប ត្រូវ​ចេះ​ចាំ​គ្នា​។


ចំពោះ​ការប្រមូលតង្វាយ​សម្រាប់​វិសុទ្ធជន ដូចដែល​ខ្ញុំ​បាន​បង្គាប់​ក្រុមជំនុំ​ទាំងប៉ុន្មាន​នៅ​កាឡាទី​យ៉ាងណា ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ដែរ​។


រាល់ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទុកដោយឡែក​ពី​អ្វី​ដែល​ខ្លួនឯង​បាន​សន្សំ តាមដែល​បាន​ចំណេញ ដើម្បីកុំឲ្យ​មាន​ការប្រមូលតង្វាយ​នៅពេល​ខ្ញុំ​មក​ដល់​ឡើយ​។


កាលណា​ខ្ញុំ​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន​ដែរ


នេះជាហេតុដែល​ខ្ញុំ​បាន​ចាត់​ធីម៉ូថេ​ដែល​ជា​កូន​ដ៏ជាទីស្រឡាញ់ និង​ស្មោះត្រង់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់ ឲ្យមក​រក​អ្នករាល់គ្នា​។ គាត់​នឹង​រំលឹក​អ្នករាល់គ្នា​អំពី​របៀបរស់នៅ​របស់ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដូចដែល​ខ្ញុំ​តែងតែ​បង្រៀន​តាម​ក្រុមជំនុំ​នីមួយៗ នៅ​គ្រប់ទីកន្លែង​។


ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។


យ៉ាងណាមិញ ចូរឲ្យ​ម្នាក់ៗ​ដើរ តាមដែល​ព្រះអម្ចាស់​បាន​បែងចែក និង​តាមដែល​ព្រះ​បាន​ត្រាស់ហៅ​។ ខ្ញុំ​ក៏​បង្គាប់​ក្នុង​ក្រុមជំនុំ​ទាំងអស់​ឲ្យធ្វើ​ដូច្នេះ​ដែរ​។


នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម