Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 12:14 - ព្រះគម្ពីរខ្មែរសាកល

14 មើល៍! នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​បាន​រៀបចំខ្លួន​ដើម្បី​មករក​អ្នករាល់គ្នា ហើយ​ខ្ញុំ​នឹង​មិន​ធ្វើជាបន្ទុក​ដល់អ្នករាល់គ្នា​ទេ ពីព្រោះ​ខ្ញុំ​មិន​ប្រាថ្នាចង់បាន​អ្វី​ពី​អ្នករាល់គ្នា​ឡើយ គឺ​ប្រាថ្នាចង់បាន​អ្នករាល់គ្នា​វិញ​។ ដ្បិត​មិនមែន​កូន‍ៗ​ទេ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​ឪពុកម្ដាយ គឺ​ឪពុកម្ដាយ​វិញ ដែល​ត្រូវតែ​ប្រមូលទុក​សម្រាប់​កូន​ៗ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 មើល៍​ ខ្ញុំ​ត្រៀម​មក​ជួប​អ្នក​រាល់គ្នា​ជា​លើក​ទី​បី​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជាបន្ទុក​ដែរ​ ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់គ្នា​ឡើយ​ គឺ​ចង់​បាន​អ្នក​រាល់គ្នា​វិញ​ ព្រោះ​មិន​មែន​កូន‍ៗ​ទេ​ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យ​ឪពុក​ម្ដាយ​ គឺ​ឪពុក​ម្ដាយ​ទេ​ ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូន‍ៗវិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឥឡូវ​នេះ ខ្ញុំ​រៀបចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បងប្អូន​ជា​លើក​ទី​បី ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បងប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បងប្អូន​ឡើយ គឺ​ចង់​បាន​បងប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មើល ខ្ញុំ​រៀប​នឹង​មក​ឯ​អ្នក​រាល់​គ្នា ជា​គំរប់​៣​លើក​នេះ​ហើយ ខ្ញុំ​ក៏​មិន​ឲ្យ​អ្នក​ណា​ព្រួយ​នឹង​ខ្ញុំ​ទៀត ដ្បិត​ខ្ញុំ​មិន​រក​ចង់​បាន​របស់​ទ្រព្យ​អ្នក​រាល់​គ្នា​ទេ គឺ​រក​តែ​ខ្លួន​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដ្បិត​មិន​គួរ​ឲ្យ​កូន​ចៅ​ត្រូវ​ប្រមូល​ទុក​ឲ្យ​ឪពុក​ម្តាយ​ទេ គឺ​ឪពុក​ម្តាយ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​ឲ្យ​កូន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឥឡូវ​នេះ ខ្ញុំ​រៀប‌ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង​ប្អូន​ជា​លើក​ទី​បី ប៉ុន្ដែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង​ប្អូន​ឡើយ គឺ​ចង់​បាន​បង​ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន!

សូមមើលជំពូក ចម្លង




២ កូរិនថូស 12:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ផល​របស់​មនុស្ស​សុចរិត​ជា​ដើមឈើ​នៃ​ជីវិត ហើយ​អ្នកដែល​ឈ្នះបាន​ព្រលឹង ជា​មនុស្ស​មានប្រាជ្ញា​។


មនុស្ស​ល្អ​បន្សល់មរតក​ទុកឲ្យ​កូនចៅនៃកូនចៅ រីឯ​ទ្រព្យសម្បត្តិ​របស់​មនុស្សបាប​វិញ ត្រូវបាន​រក្សាទុក​សម្រាប់​មនុស្ស​សុចរិត​។


ផ្ទះ និង​ទ្រព្យសម្បត្តិ ជា​មរតក​មកពី​ដូនតា រីឯ​ប្រពន្ធ​មានប្រាជ្ញា​វិញ គឺ​មកពី​ព្រះយេហូវ៉ា​។


ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។


កុំឲ្យអ្នកណា​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ចូរ​ស្វែងរក​ប្រយោជន៍​សម្រាប់​អ្នកដទៃ​។


ដូចដែល​ខ្ញុំ​បំពេញចិត្ត​មនុស្ស​ទាំងអស់​ក្នុង​គ្រប់ការទាំងអស់​ដែរ ដោយ​មិន​ស្វែងរក​ប្រយោជន៍​សម្រាប់​ខ្លួនឯង​ឡើយ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ ដើម្បីឲ្យ​ពួកគេ​បាន​សង្គ្រោះ​។


ប្រសិនបើ​មាន​អ្នកណា​ឃ្លាន ឲ្យ​អ្នកនោះ​ហូប​នៅ​ផ្ទះ​ចុះ ដើម្បីកុំឲ្យ​នាំមកនូវ​ការកាត់ទោស នៅពេល​អ្នករាល់គ្នា​មកជួបជុំគ្នា​។ រីឯ​ចំពោះ​រឿង​ឯទៀត​ៗ ខ្ញុំ​នឹង​សម្រេច កាលណា​ខ្ញុំ​មក​ដល់​៕


កាលណា​ខ្ញុំ​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា ដ្បិត​ខ្ញុំ​ចង់​ធ្វើដំណើរឆ្លងកាត់​ម៉ាសេដូន​ដែរ


ប៉ុន្តែ​ប្រសិនបើ​ព្រះអម្ចាស់​សព្វព្រះហឫទ័យ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​ក្នុងពេលឆាប់ៗ ហើយ​ខ្ញុំ​មុខជាស្គាល់ មិនមែន​ពាក្យសម្ដី​របស់​អ្នក​ដែល​មានឫកធំ​ទេ គឺ​អំណាច​គេ​វិញ​។


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ចុះ​រង្វាន់​របស់ខ្ញុំ​ជា​អ្វី​? រង្វាន់​របស់ខ្ញុំ​គឺ ការ​ដែល​ខ្ញុំ​ជូន​ដំណឹងល្អ​ដោយ​ឥតគិតថ្លៃ​កាលណា​ខ្ញុំ​ផ្សព្វផ្សាយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ​ក្នុង​ដំណឹងល្អ​ឡើយ​។


ខ្ញុំ​មាន​សេរីភាព​មិនជាប់ចំណង​អ្នកណា​មែន ប៉ុន្តែ​ខ្លួនខ្ញុំផ្ទាល់​បាន​ធ្វើជាទាសករ​ដល់​មនុស្ស​ទាំងអស់ ដើម្បី​ឈ្នះបាន​គេ​មកវិញ​កាន់តែច្រើន​។


ដោយ​មាន​ទំនុកចិត្ត​នេះ ខ្ញុំ​តែងតែ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជាមុន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​គុណប្រយោជន៍​ជាលើកទីពីរ


កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។


ក្រៅពី​ការដែល​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​ធ្វើឲ្យ​អ្នករាល់គ្នា​អន់​ជាង​ក្រុមជំនុំ​ឯទៀត​ៗ​? សូម​អត់ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ការអយុត្តិធម៌​នេះ​ផង​!


កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​កំពុង​ឈឺពោះឆ្លងទន្លេ​ម្ដងទៀត​ដើម្បី​អ្នករាល់គ្នា រហូតទាល់តែ​ព្រះ​គ្រីស្ទ​មានរូបរាងឡើង​ក្នុង​អ្នករាល់គ្នា​!


ដូច្នេះ បងប្អូន​ដ៏ជាទីស្រឡាញ់ និង​ជាទីនឹករលឹក​របស់ខ្ញុំ ដែលជា​អំណរ និង​ជា​មកុដ​របស់ខ្ញុំ​អើយ​! ចូរ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​ឈរឲ្យមាំមួន​ដូច្នេះ​ក្នុង​ព្រះអម្ចាស់​!


មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។


ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើងបានប្រព្រឹត្ត​បែបនេះ​ចំពោះ​អ្នករាល់គ្នា​ម្នាក់ៗ ដូចជា​ឪពុក​ប្រព្រឹត្តចំពោះ​កូន​របស់​ខ្លួន​ដែរ​។


ដូច្នេះ ដោយ​យើង​ស្រឡាញ់​អ្នករាល់គ្នា​ខ្លាំងដល់ម្ល៉េះ បានជា​យើង​ពេញចិត្ត​នឹង​ចែកចាយ​ដល់​អ្នករាល់គ្នា មិនគ្រាន់តែ​ដំណឹងល្អ​របស់​ព្រះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ជីវិត​របស់​ខ្លួនយើង​ទៀតផង ពីព្រោះ​អ្នករាល់គ្នា​បាន​ក្លាយជា​ទីស្រឡាញ់​ដល់​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម