ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
១ ពេត្រុស 4:1 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ដោយព្រះគ្រីស្ទបានរងទុក្ខក្នុងរូបកាយ អ្នករាល់គ្នាក៏ត្រូវប្រដាប់ខ្លួនដោយបំណងដូចព្រះអង្គដែរ ដ្បិតអ្នកណាដែលរងទុក្ខក្នុងរូបកាយ អ្នកនោះបានឈប់ពាក់ព័ន្ធនឹងបាបហើយ Khmer Christian Bible ដូច្នេះ ដោយព្រះគ្រិស្ដបានរងទុក្ខខាងសាច់ឈាមរួចហើយ នោះអ្នករាល់គ្នាក៏ត្រូវពាក់គ្រឿងសឹកផ្ទាល់ទាំងមានគំនិតដូច្នោះដែរ ព្រោះអ្នកដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះឈប់ពាក់ព័ន្ធនឹងបាបទៀតហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បើព្រះគ្រិស្តបានរងទុក្ខលំបាក កាលព្រះអង្គមានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្តគំនិតដូចព្រះអង្គដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាប*ទៀតហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដែលព្រះគ្រីស្ទទ្រង់បានរងទុក្ខក្នុងសាច់ឈាម ជំនួសយើងរួចហើយ នោះត្រូវឲ្យអ្នករាល់គ្នាមានគំនិតដូច្នោះដែរ ទុកជាគ្រឿងការពារខ្លួន ដ្បិតអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម នោះបានឈប់ខាងឯអំពើបាបហើយ អាល់គីតាប ហេតុនេះ បើអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក កាលគាត់មានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចគាត់ដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាបទៀតហើយ |
ចូរលាងសម្អាត ចូរជម្រះខ្លួនឲ្យបរិសុទ្ធ ចូរយកទង្វើអាក្រក់របស់អ្នករាល់គ្នាចេញពីមុខភ្នែករបស់យើង! ចូរឈប់ធ្វើអាក្រក់
ព្រះអង្គមានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖“ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។
ដូចគ្នាដែរ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនឯងថា អ្នករាល់គ្នាជាមនុស្សស្លាប់ចំពោះបាប ហើយមានជីវិតរស់ចំពោះព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ។
មិនមែនដូច្នោះជាដាច់ខាត! យើងដែលស្លាប់ចំពោះបាបហើយ តើយើងនៅតែរស់នៅក្នុងបាបទៀតដូចម្ដេចកើត?
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វារួចហើយ។
ដោយហេតុនេះ ចូរយកឈុតគ្រឿងសឹកពេញលេញរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចតតាំងក្នុងថ្ងៃដ៏អាក្រក់បាន ហើយឲ្យអ្នករាល់គ្នានៅតែឈរមាំ ក្រោយពីបានធ្វើអ្វីៗទាំងអស់។
ចូរឲ្យមានគំនិតដូច្នេះនៅក្នុងចំណោមអ្នករាល់គ្នា ដ្បិតនេះជាគំនិតរបស់ព្រះគ្រីស្ទយេស៊ូវដែរ។
តាមពិត អ្នករាល់គ្នាត្រូវសញ្ជឹងគិតអំពីព្រះអង្គដែលស៊ូទ្រាំនឹងការទាស់ទែងដល់ម្ល៉េះពីមនុស្សបាបដែលទាស់នឹងអង្គទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយហត់ និងអស់កម្លាំងក្នុងចិត្តឡើយ។
ជាការពិត អ្នកដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ ក៏បានសម្រាកពីកិច្ចការទាំងឡាយរបស់ខ្លួនដែរ ដូចដែលព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គ។
ជាការពិត អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង។ ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខលំបាកសម្រាប់អ្នករាល់គ្នាដែរ ទុកជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដើរតាមលម្អានរបស់ព្រះអង្គ។
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។