Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម ជំនួស​យើង​រួច​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច្នោះ​ដែរ ទុក​ជា​គ្រឿង​ការ‌ពារ​ខ្លួន ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ក្នុង​សាច់​ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ ដោយ​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ក្នុង​រូបកាយ អ្នករាល់គ្នា​ក៏​ត្រូវ​ប្រដាប់ខ្លួន​ដោយ​បំណង​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នកណា​ដែល​រងទុក្ខ​ក្នុង​រូបកាយ អ្នកនោះ​បាន​ឈប់ពាក់ព័ន្ធ​នឹង​បាប​ហើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ដូច្នេះ​ ដោយ​ព្រះគ្រិស្ដ​បាន​រងទុក្ខ​ខាង​សាច់ឈាម​រួច​ហើយ​ នោះ​អ្នក​រាល់គ្នា​ក៏​ត្រូវ​ពាក់​គ្រឿង​សឹក​ផ្ទាល់​ទាំងមាន​គំនិត​ដូច្នោះ​ដែរ​ ព្រោះ​អ្នក​ដែល​បាន​រងទុក្ខ​ខាង​សាច់ឈាម​ អ្នក​នោះ​ឈប់​ពាក់ព័ន្ធ​នឹង​បាប​ទៀត​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រដាប់​ខ្លួន​ដោយ​គំនិត​ដូច្នោះ​ដែរ ដ្បិត​អ្នក​ណា​ដែល​បាន​រង​ទុក្ខ​ខាង​សាច់​ឈាម អ្នក​នោះ​បាន​ឈប់​ពី​អំពើ​បាប​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហេតុ​នេះ បើ​ព្រះ‌គ្រិស្ត​បាន​រង‌ទុក្ខ​លំបាក កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស បងប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ‌ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ហេតុ​នេះ បើ​អាល់ម៉ា‌ហ្សៀស​បាន​រង‌ទុក្ខ​លំបាក កាល​គាត់​មាន​ឋានៈ​ជា​មនុស្ស បង​ប្អូន​ត្រូវ​ប្រកាន់​ចិត្ដ​គំនិត​ដូច​គាត់​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប​ទៀត​ហើយ

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ


រួច​គេ​នឹង​ដុត​ផ្ទះ​ឯង​ចោល ហើយ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ឯង​លែង​ប្រព្រឹត្ត​ការ​សំផឹង ហើយ​ឯង​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ


ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​រាប់​ខ្លួន​ទុក​ជា​ស្លាប់​ខាង​ឯ​បាប​ដែរ តែ​រស់​ខាង​ឯ​ព្រះ​វិញ​ចុះ ដោយ​នូវ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។


ទេ មិន​ត្រូវ​ឡើយ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដែល​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ បាន​នៅ​រស់​ក្នុង​អំពើ​បាប​ទៀត​បាន


ដ្បិត​អ្នក​ណា​ដែល​ស្លាប់ នោះ​ក៏​បាន​រាប់​ជា​សុចរិត​រួច​ពី​បាប​ហើយ


ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ


ហើយ​អស់​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​បាន​ឆ្កាង​សាច់​ឈាម​ហើយ ព្រម​ទាំង​សេចក្ដី​រំជួល នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ទាំង​ប៉ុន្មាន​ផង


ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំ‌មួន​ដដែល


ដូច្នេះ ត្រូវ​ឲ្យ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ។


ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះ‌គ្រីស្ទ​យេស៊ូវ​វិញ


ដូច្នេះ ចូរ​ពិចារណា​មើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹង‌ទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ‌ហត់ ហើយ​រសាយ​ចិត្ត​ចេញ


ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ


ដ្បិត​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់


ព្រោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ព្រះ‌វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម