ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។
១ ពេត្រុស 1:24 - ព្រះគម្ពីរខ្មែរសាកល ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ Khmer Christian Bible ដ្បិតមនុស្សទាំងអស់ប្រៀបដូចជាស្មៅ ហើយសិរីរុងរឿងរបស់ពួកគេប្រៀបដូចជាផ្កាស្មៅដែរ។ ពេលស្មៅក្រៀមស្វិត នោះផ្កាស្មៅក៏រុះរោយទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កាស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ អាល់គីតាប ដ្បិតមនុស្សគ្រប់ៗគ្នាប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កា ស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ |
ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។
ដ្បិតពួកគេនឹងត្រូវបានកាត់ចោលក្នុងមួយរំពេចដូចស្មៅ ហើយក្រៀមស្វិតដូចស្មៅទន់ដ៏ខៀវខ្ចីដែរ។
ប្រាកដមែន មនុស្សដើរចុះឡើងដូចជាស្រមោល គេពិតជាជ្រួលច្របល់ ហើយឥតន័យដែរ; គេបង្គរទ្រព្យសម្បត្តិទុក ប៉ុន្តែមិនដឹងថា តើនរណានឹងប្រមូលយកទ្រព្យសម្បត្តិទាំងនោះឡើយ។
ព្រះអង្គបានបោសពួកគេចេញដូចទឹកជំនន់ នោះពួកគេក៏ដេកលក់; នៅពេលព្រឹក ពួកគេលាស់ឡើងដូចជាស្មៅ——
ទោះបីជាមនុស្សអាក្រក់លូតលាស់ដូចស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចម្រើនឡើងក៏ដោយ ក៏វាបានដូច្នោះដើម្បីឲ្យពួកគេត្រូវបានបំផ្លាញទៅជារៀងរហូត។
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គមិនតុបតែងអ្នករាល់គ្នាឲ្យលើសជាងទេឬ?
អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។
ពិភពលោក និងតណ្ហារបស់វាកំពុងផុតទៅ ប៉ុន្តែអ្នកដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ នឹងនៅស្ថិតស្ថេរជារៀងរហូត។