Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:24 - Khmer Christian Bible

24 ដ្បិត​មនុស្ស​ទាំង​អស់​ប្រៀប​ដូចជា​ស្មៅ​ ហើយ​សិរី​រុង​រឿង​របស់​ពួកគេ​ប្រៀប​ដូច​ជា​ផ្កា​ស្មៅ​ដែរ។​ ពេល​ស្មៅ​ក្រៀមស្វិត​ នោះ​ផ្កា​ស្មៅ​ក៏​រុះរោយ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ដ្បិត “មនុស្ស ​ទាំងអស់​ប្រៀបដូចជា​ស្មៅ ហើយ​គ្រប់ទាំង​សិរីរុងរឿង​របស់​ពួកគេ​ក៏​ប្រៀបដូចជា​ផ្កា​ស្មៅ​ដែរ​; ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុងរឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា​ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង‌តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ប្រៀប​បាន​នឹង​ស្មៅ រីឯ​សិរី‌រុង‌រឿង​ទាំង​ប៉ុន្មាន​របស់​គេ ប្រៀប​បាន​នឹង​ផ្កា ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ?​


អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ថ្ងៃស្អែក​មាន​អ្វី​កើត​ឡើង​ទេ​ ហើយ​ក៏​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ‍!​ ដ្បិត​អ្នក​រាល់គ្នា​គ្រាន់​តែ​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត​ ហើយ​ហួត​អស់​ទៅ​វិញ​ប៉ុណ្ណោះ។


ហើយ​លោកិយ​ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោកិយ​នេះ​កំពុង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​នឹង​ស្ថិត​នៅ​អស់កល្ប​ជានិច្ច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម