Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:4 - ព្រះគម្ពីរខ្មែរសាកល

4 ចិត្ត​របស់ទូលបង្គំ​ត្រូវបាន​វាយ ហើយ​ក្រៀមស្វិត​ដូចជា​ស្មៅ រហូតដល់​ទូលបង្គំ​ភ្លេច​ហូប​អាហារ​របស់ទូលបង្គំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចិត្ត​ទូល‌បង្គំ​ទ្រោម​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត សូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹក‌នា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចិត្ត​ទូលបង្គំ​ត្រូវ​កាត់​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ដរាប​ដល់​ទូលបង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត សូម្បី​តែ​អាហារ​ក៏​ខ្ញុំ​លែង​នឹក‌នា​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:4
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃអាយុ​របស់ទូលបង្គំ​ប្រៀបដូចជា​ស្រមោល​ដែល​ជ្រេទៅ ហើយ​ទូលបង្គំ​ក៏​ក្រៀមស្វិត​ដូចជា​ស្មៅ​។


ទូលបង្គំ​បាន​ហូប​ផេះ​ដូចជា​អាហារ ហើយ​លាយ​គ្រឿងផឹក​របស់ទូលបង្គំ​ជាមួយ​ទឹកភ្នែក


ដ្បិត​ពួកគេ​នឹង​ត្រូវបានកាត់ចោល​ក្នុងមួយរំពេច​ដូច​ស្មៅ ហើយ​ក្រៀមស្វិត​ដូច​ស្មៅទន់​ដ៏ខៀវខ្ចី​ដែរ​។


ព្រះ​នៃទូលបង្គំ​អើយ ព្រលឹង​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ​ហើយ​! ដោយហេតុនេះ ទូលបង្គំ​នឹង​នឹកចាំ​ព្រះអង្គ ពី​ដែនដី​យ័រដាន់ និង​កំពូលភ្នំហ៊ើរម៉ូន ព្រមទាំង​ពី​ភ្នំ​មីតសារ​។


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


ខ្ញុំ​នឹកចាំ​ព្រះ ក៏​ស្រែកថ្ងូរ ខ្ញុំ​សញ្ជឹងគិត ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​ចុះខ្សោយ​។ សេឡា


ស្មៅ​ក៏​ក្រៀមស្វិត ហើយ​ផ្កា​ក៏​រុះរោយ ដោយព្រោះ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា​បក់​មកលើ​វា​; ប្រាកដមែន បណ្ដាជន​ជា​ស្មៅ​។


រយៈពេល​បី​ថ្ងៃ គាត់​មើលមិនឃើញ​អ្វី​ឡើយ ហើយក៏​មិន​ហូប​មិន​ផឹក​អ្វី​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម