ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
១ កូរិនថូស 9:8 - ព្រះគម្ពីរខ្មែរសាកល តើខ្ញុំកំពុងនិយាយសេចក្ដីទាំងនេះតាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យក៏មិនបានចែងសេចក្ដីទាំងនេះដែរទេឬ? Khmer Christian Bible ខ្ញុំនិយាយសេចក្ដីទាំងនេះមិនមែនតាមបែបមនុស្សទេ ហើយតើគម្ពីរវិន័យមិនបាននិយាយអំពីសេចក្ដីទាំងនេះដែរទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើខ្ញុំនិយាយដូច្នេះ តាមរបៀបមនុស្សឬ? តើក្រឹត្យវិន័យមិននិយាយដូចគ្នាទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងក្រឹត្យវិន័យ*ក៏មានចែងដូចគ្នាដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលខ្ញុំនិយាយសេចក្ដីទាំងនេះ នោះតើតាមតែរបៀបមនុស្សប៉ុណ្ណោះ ឯក្រិត្យវិន័យ តើមិនថាដូច្នេះដែរទេឬ អាល់គីតាប ខ្ញុំនិយាយដូច្នេះ មិនមែនត្រឹមតែតាមរបៀបរបស់មនុស្សទេ សូម្បីតែក្នុងហ៊ូកុំក៏មានចែងដូចគ្នាដែរ |
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
ខ្ញុំកំពុងនិយាយតាមបែបមនុស្ស ដោយសារតែភាពខ្សោយនៃសាច់ឈាមរបស់អ្នករាល់គ្នា។ ដូច្នេះ ដូចដែលអ្នករាល់គ្នាធ្លាប់ថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់ការស្មោកគ្រោក និងការឥតច្បាប់ដែលនាំទៅរកការឥតច្បាប់យ៉ាងណា ឥឡូវនេះ ចូរថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់សេចក្ដីសុចរិតដែលនាំទៅរកការញែកជាវិសុទ្ធយ៉ាងនោះដែរ។
មនុស្សស្រីត្រូវតែនៅស្ងៀមក្នុងក្រុមជំនុំ ពីព្រោះមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយ ផ្ទុយទៅវិញ ពួកនាងត្រូវចុះចូល ដូចដែលមានចែងក្នុងក្រឹត្យវិន័យដែរ។
ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយនេះ គឺមិនមែនចេញពីមនុស្សទេ
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។