Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:8 - ព្រះគម្ពីរខ្មែរសាកល

8 ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​មក​បងប្អូន​នោះ​តែ​ម្ដង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះ អ្នក​ណា​ដែល​មិន​ព្រម​ទទួល នោះ​មិន​មែន​បោះ​បង់​ចោល​មនុស្ស ឈ្មោះ​ថា​បោះ​បង់​ចោល​ព្រះ​វិញ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ទ្រង់​មក​យើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​អុលឡោះ ដែល​បាន​ប្រទាន​រស​ដ៏‌វិសុទ្ធ​របស់​ទ្រង់ មក​បង​ប្អូន​នោះ​តែ​ម្ដង។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:8
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ចំណេះដឹង រីឯ​មនុស្សល្ងីល្ងើ​មើលងាយ​ប្រាជ្ញា និង​សេចក្ដីប្រៀនប្រដៅ​វិញ​។


កុំ​និយាយ​ឲ្យ​មនុស្សល្ងង់​បាន​ឮ​ឡើយ ពីព្រោះ​គេ​នឹង​មើលងាយ​សុភនិច្ឆ័យ​នៃ​ពាក្យសម្ដី​របស់អ្នក​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។


“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។


‘មើល៍! ពួក​អ្នកមើលងាយ​អើយ! ចូរ​ភ្ញាក់ផ្អើល ហើយ​វិនាស​ទៅ​! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​សម័យ​របស់អ្នករាល់គ្នា ជា​កិច្ចការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ ទោះបីជា​មាន​អ្នកណា​រៀបរាប់ប្រាប់យ៉ាងលម្អិត​ដល់​អ្នករាល់គ្នា​ក៏ដោយ’ ”។


ហើយ​សេចក្ដីសង្ឃឹម​មិន​នាំឲ្យខកចិត្ត​ឡើយ ពីព្រោះ​សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​ចាក់បង្ហូរ​ក្នុង​ចិត្ត​របស់យើង តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​បាន​ប្រទាន​មក​យើង​។


ប៉ុន្តែ​ព្រះ​បាន​បើកសម្ដែង​សេចក្ដីទាំងនោះ​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ហើយ ដ្បិត​ព្រះវិញ្ញាណ​តែងតែ​ស្ទង់មើល​អ្វីៗ​ទាំងអស់ សូម្បីតែ​សេចក្ដីជ្រាលជ្រៅ​របស់​ព្រះ​។


ក៏ប៉ុន្តែ​តាម​យោបល់​របស់ខ្ញុំ នាង​បានសុខ​ជាង ប្រសិនបើ​នាង​នៅដដែល​។ ខ្ញុំ​គិតថា ខ្ញុំក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​ដែរ​៕


ព្រះអង្គ​បាន​បោះត្រា​លើ​យើង ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុកជា​ថ្លៃកក់​។


ហើយ​ដោយព្រោះ​អ្នករាល់គ្នា​ជា​កូន ព្រះ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ​ដែល​ស្រែកថា​: “អ័ប្បា​! ព្រះ​បិតា​អើយ!” ឲ្យមក​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។


មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។


ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ​៕


អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ យើង​ដឹង​ថា​ព្រះអង្គ​ស្ថិតនៅ​ក្នុង​យើង​ដោយសារតែការនេះ គឺ​ដោយសារតែ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​៕


យ៉ាងណាមិញ ពួក​រវើរវាយ​ទាំងនោះ​ក៏​ដូច្នោះដែរ ពួកគេ​ធ្វើឲ្យ​រូបកាយ​សៅហ្មង ទាំង​បដិសេធ​អំណាចគ្រប់គ្រង ហើយ​និយាយប្រមាថ​ពពួក​ដែល​ប្រកបដោយ​សិរីរុងរឿង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម