Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:9 - ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​នៅក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ មាន​សរសេរ​ទុកមក​ថា​:“កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” តើ​ព្រះ​ខ្វល់​ព្រះហឫទ័យ​រឿង​គោ​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ដ្បិត​នៅ​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ​បាន​ចែង​ថា៖​ «កុំ​ឃ្លុំ​មាត់​គោ​ ពេល​កំពុង​បញ្ជាន់​ស្រូវ»។​ ព្រះជាម្ចាស់​មិន​ខ្វល់​ពី​សត្វ​គោ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូ​សេ មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ។ តើ​ព្រះ‌ទ្រង់​គិត​ពី​គោ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​ក្នុង​វិន័យ​របស់​លោក​ម៉ូសេ​មាន​ចែង​ទុក​ថា: «កុំ​ឃ្លុំ​មាត់​គោ នៅ​ពេល​បញ្ជាន់​ស្រូវ​នោះ​ឡើយ»។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ‌ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។ តាម​ពិត អុលឡោះ​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សត្វ​ទាំងអស់​នោះ​រំពឹងមើលទៅ​ព្រះអង្គ ដើម្បីឲ្យ​ព្រះអង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​។


មនុស្ស​សុចរិត​ត្រាប្រណី​ជីវិត​សត្វចិញ្ចឹម​របស់ខ្លួន រីឯ​សេចក្ដីមេត្តា​របស់​មនុស្ស​អាក្រក់​គឺ​ឃោរឃៅ​។


ស្រូវសម្រាប់ធ្វើនំប៉័ង​ត្រូវតែ​កិនម៉ដ្ដ ប៉ុន្តែ​គេ​មិន​បញ្ជាន់ឥតឈប់ឈរ​ជារៀងរហូត​នោះ​ទេ​។ ទោះបីជា​បរ​កង់​រទេះ​លើ​វា​ក៏ដោយ ក៏​សេះ​របស់គេ​មិន​កិន​វា​ម៉ដ្ដ​ឡើយ​។


យ៉ាងណាមិញ ការដែល“ត្រូវបាន​រាប់​ជាសេចក្ដីសុចរិត​ដល់​គាត់” មិនមែន​សរសេរ​ទុកមក​សម្រាប់​តែ​លោក​ប៉ុណ្ណោះទេ


ជាការពិត ព្រះគម្ពីរ​ចែងថា​: “កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” ហើយ​ថា​:“អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម