ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
១ កូរិនថូស 15:45 - ព្រះគម្ពីរខ្មែរសាកល មានសរសេរទុកមកដូច្នេះដែរថា: “អ័ដាមមនុស្សដំបូងបានជាអ្នកមានជីវិត” រីឯអ័ដាមចុងក្រោយ បានជាវិញ្ញាណផ្ដល់ជីវិត។ Khmer Christian Bible ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាមានសេចក្តីចែងទុកមកថា «លោកអ័ដាមដែលជាមនុស្សមុនដំបូង បានត្រឡប់ជាមានព្រលឹងរស់ឡើង» តែលោកអ័ដាមចុងក្រោយបង្អស់ ត្រឡប់ជាវិញ្ញាណដែលផ្ដល់ជីវិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺលោកអដាំបានទទួលជីវិត»។ រីឯលោកអដាំចុងក្រោយបង្អស់ បានទៅជាព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាសេចក្ដីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ អាល់គីតាប ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។ |
ព្រះយេហូវ៉ាដ៏ជាព្រះបានសូនមនុស្សពីធូលីដី ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលក្នុងរន្ធច្រមុះរបស់គេ នោះមនុស្សក៏បានជាអ្នកមានជីវិត។
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ហើយខ្ញុំផ្ដល់ជីវិតអស់កល្បជានិច្ចដល់ពួកវា ដូច្នេះពួកវាមិនវិនាសសោះឡើយ គឺជារៀងរហូត។ គ្មានអ្នកណាអាចកញ្ឆក់ពួកវាពីដៃរបស់ខ្ញុំបានឡើយ។
“បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ។ ដោយសារខ្ញុំរស់ អ្នករាល់គ្នានឹងរស់ដែរ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
ព្រោះថាព្រះបិតាលើកមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ជីវិតយ៉ាងណា ព្រះបុត្រាក៏ផ្ដល់ជីវិតដល់អ្នកដែលព្រះបុត្រាចង់ផ្ដល់ឲ្យយ៉ាងនោះដែរ។
ដ្បិតនំប៉័ងរបស់ព្រះ គឺជាម្នាក់ដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតដល់មនុស្សលោក”។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់
ព្រះបិតាដែលមានព្រះជន្មរស់បានចាត់ខ្ញុំឲ្យមក ហើយខ្ញុំរស់ដោយសារតែព្រះបិតាយ៉ាងណា អ្នកដែលហូបខ្ញុំ ក៏នឹងរស់ដោយសារតែខ្ញុំយ៉ាងនោះដែរ។
គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។
ស៊ីម៉ូនពេត្រុសទូលតបនឹងព្រះអង្គថា៖ “ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅរកនរណា? ព្រះអង្គទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច។
អ្នករាល់គ្នាបានធ្វើគុតស្ថាបនិកនៃជីវិត ប៉ុន្តែព្រះបានលើកព្រះអង្គនេះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ពួកយើងជាសាក្សីអំពីការនេះ។
ជាការពិត ប្រសិនបើសេចក្ដីស្លាប់បានគ្រងរាជ្យតាមរយៈមនុស្សម្នាក់ ដោយសារតែការបំពានរបស់មនុស្សម្នាក់នោះទៅហើយ ចុះអ្នកដែលទទួលព្រះគុណ និងអំណោយទាននៃសេចក្ដីសុចរិតយ៉ាងសម្បូរហូរហៀរវិញ តើគេនឹងគ្រងរាជ្យនៅក្នុងជីវិតតាមរយៈមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ លើសពីនេះអម្បាលម៉ានទៅទៀត!
ដើម្បីឲ្យព្រះគុណបានគ្រងរាជ្យដោយសេចក្ដីសុចរិតដែលនាំទៅរកជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដូចដែលបាបបានគ្រងរាជ្យនៅក្នុងសេចក្ដីស្លាប់យ៉ាងនោះដែរ៕
ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត បានរំដោះអ្នកពីគោលការណ៍របស់បាប និងសេចក្ដីស្លាប់ តាមរយៈព្រះគ្រីស្ទយេស៊ូវហើយ។
យ៉ាងណាមិញ មិនមែនរូបកាយខាងវិញ្ញាណទេ ដែលមកមុន គឺរូបកាយខាងសាច់ឈាមវិញ; លុះក្រោយមក ទើបមានរូបកាយខាងវិញ្ញាណ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយតូចទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយនៃសិរីរុងរឿងរបស់ព្រះអង្គ ដោយឫទ្ធានុភាពដែលអាចទាំងធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ៕
កាលណាព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាបានលេចមក ពេលនោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីរុងរឿងដែរ។
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នាពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!
ទូតសួគ៌ទីពីរចាក់ពីពែងរបស់ខ្លួនទៅក្នុងសមុទ្រ នោះសមុទ្រក៏ក្លាយជាឈាម ដូចជាឈាមមនុស្សស្លាប់ ហើយអស់ទាំងសត្វមានជីវិតដែលនៅក្នុងសមុទ្រ ក៏ស្លាប់ដែរ។
ព្រះអង្គមានបន្ទូលនឹងខ្ញុំទៀតថា៖ “សម្រេចហើយ! យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើមដំបូង និងជាទីបញ្ចប់។ ចំពោះអ្នកដែលស្រេក យើងនឹងឲ្យទឹកពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ។
បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។