“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
១ កូរិនថូស 14:37 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកណាគិតថា ខ្លួនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងវិញ្ញាណ អ្នកនោះត្រូវទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាសេចក្ដីបង្គាប់របស់ព្រះអម្ចាស់។ Khmer Christian Bible បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងព្រះបន្ទូល ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីព្រះវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់ព្រះអម្ចាស់ដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្ដីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញត្តផងព្រះអម្ចាស់ទាំងអស់ អាល់គីតាប ប្រសិនបើនរណាម្នាក់នឹកស្មានថា ខ្លួនជាអ្នកថ្លែងបន្ទូលនៃអុលឡោះ ឬស្មានថា ខ្លួនជាអ្នកទទួលអំណោយទានពីរសអុលឡោះ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរជូនមកបងប្អូននេះ ក៏ជាបទបញ្ជារបស់អ៊ីសាជាអម្ចាស់ដែរ |
“អ្នកដែលស្ដាប់អ្នករាល់គ្នា គឺស្ដាប់ខ្ញុំ; អ្នកដែលបដិសេធអ្នករាល់គ្នា គឺបដិសេធខ្ញុំ; ហើយអ្នកដែលបដិសេធខ្ញុំ គឺបដិសេធព្រះអង្គដែលចាត់ខ្ញុំឲ្យមក”។
ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។
តើព្រះបន្ទូលរបស់ព្រះចេញមកពីអ្នករាល់គ្នាឬ? តើព្រះបន្ទូលបានទៅដល់តែអ្នករាល់គ្នាប៉ុណ្ណោះឬ?
ប៉ុន្តែប្រសិនបើអ្នកណាមិនទទួលស្គាល់សេចក្ដីនេះទេ អ្នកនោះក៏មិនត្រូវបានទទួលស្គាល់ដែរ។
រីឯមនុស្សខាងវិញ្ញាណវិញ វិនិច្ឆ័យអ្វីៗទាំងអស់ ប៉ុន្តែមិនត្រូវអ្នកណាវិនិច្ឆ័យឡើយ។
បងប្អូនអើយ ខ្ញុំមិនអាចនិយាយនឹងអ្នករាល់គ្នា ដូចនិយាយនឹងមនុស្សខាងវិញ្ញាណបានឡើយ ប៉ុន្តែដូចមនុស្សខាងសាច់ឈាមវិញ គឺដូចនិយាយនឹងកូនក្មេងនៅក្នុងព្រះគ្រីស្ទ។
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
តាមពិត យើងមិនហ៊ានរាប់បញ្ចូល ឬប្រៀបផ្ទឹមខ្លួនជាមួយអ្នកខ្លះដែលណែនាំខ្លួនឯងឲ្យគេទទួលយកនោះឡើយ។ ប៉ុន្តែនៅពេលអ្នកទាំងនោះវាស់ខ្លួននឹងគ្នាឯង ហើយប្រៀបផ្ទឹមខ្លួនជាមួយគ្នាឯង នោះពួកគេគ្មានការយល់ដឹងសោះ។
អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
ដ្បិតអ្នកដែលសាបព្រោះតាមសាច់ឈាមរបស់ខ្លួន នឹងច្រូតបានការសាបសូន្យពីសាច់ឈាម រីឯអ្នកដែលសាបព្រោះតាមព្រះវិញ្ញាណ នឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ។
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
រីឯយើងជារបស់ព្រះ។ អ្នកដែលស្គាល់ព្រះ ស្ដាប់តាមយើង; អ្នកដែលមិនមែនជារបស់ព្រះ មិនស្ដាប់តាមយើងទេ។ ដោយសារតែការនេះ យើងអាចសម្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃការបោកប្រាស់។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរនឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងទុកមុនតាមរយៈពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង