Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:38 - ព្រះគម្ពីរខ្មែរសាកល

38 ប៉ុន្តែ​ប្រសិនបើ​អ្នកណា​មិនទទួលស្គាល់​សេចក្ដីនេះទេ អ្នកនោះ​ក៏​មិន​ត្រូវបាន​ទទួលស្គាល់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ដូច្នេះ​ បើ​អ្នកណា​មិន​ទទួល​ស្គាល់​បញ្ញត្ដិ​នេះ​ទេ​ អ្នក​នោះ​ក៏​មិន​បាន​ការ​ទទួល​ស្គាល់​វិញ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នេះ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ‌បញ្ជា​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 បើ​អ្នក​ណា​មិន​យល់​ទេ នោះ​ឲ្យ​គេ​នៅ​តែ​មិន​យល់​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​ហ៊ូកុំ​នេះ​ទេ អុលឡោះ​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដោយ​ពួកគេ​ចុះ​! ពួកគេ​ជា​មនុស្ស​ខ្វាក់ភ្នែក​ដែល​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក។ ប្រសិនបើ​មនុស្ស​ខ្វាក់ភ្នែក​នាំផ្លូវ​មនុស្ស​ខ្វាក់ភ្នែក អ្នក​ទាំងពីរ​នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅ”។


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


ប្រសិនបើ​អ្នកណា​គិតថា ខ្លួនឯង​ជា​អ្នកថ្លែងព្រះបន្ទូល ឬ​ជា​មនុស្ស​ខាងវិញ្ញាណ អ្នកនោះ​ត្រូវ​ទទួលស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ ជា​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​។


បងប្អូន​របស់ខ្ញុំ​អើយ ដូច្នេះ ចូរ​ប្រាថ្នាចង់បាន​ការ​ថ្លែងព្រះបន្ទូល ហើយ​កុំ​ហាម​ការនិយាយ​ភាសាដទៃ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម