ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 1:27 - ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ ព្រះ​បាន​ជ្រើសរើស​មនុស្ស​ល្ងង់​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា​អាម៉ាស់មុខ​; ព្រះ​បាន​ជ្រើសរើស​មនុស្ស​ខ្សោយ​ក្នុង​ពិភពលោក ដើម្បី​ធ្វើឲ្យ​មនុស្ស​ខ្លាំងពូកែ​អាម៉ាស់មុខ​;

សូមមើលជំពូក

Khmer Christian Bible

តែ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ពួក​ល្ងង់ខ្លៅ​នៅ​លោកិយ​នេះដើម្បី​ធ្វើ​ឲ្យ​ពួកអ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​ ព្រះអង្គ​បាន​ជ្រើសរើស​ពួក​កំសោយ​នៅ​លោកិយ​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ល្ងី‌ល្ងើ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស ព្រះ​បាន​ជ្រើស​រើស​អ្វី​ដែល​ខ្សោយ​ក្នុង​លោក​នេះ ដើម្បី​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ្រង់​បាន​រើស​ពួក​ល្ងង់‌ល្ងើ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្ដី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កំសោយ​នៅ​លោកីយ​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្ដី​ខ្មាស

សូមមើលជំពូក

អាល់គីតាប

ផ្ទុយ​ទៅ​វិញ អុលឡោះ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ អុលឡោះ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។

សូមមើលជំពូក



១ កូរិន‌ថូស 1:27
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។


ដោយហេតុនេះ មើល៍! យើង​នឹង​ធ្វើឲ្យ​ប្រជាជន​នេះ​ស្ញែង​ម្ដងទៀត ដោយ​ការអស្ចារ្យ​ដ៏ចម្លែក នោះ​ប្រាជ្ញា​របស់​មនុស្ស​មានប្រាជ្ញា​ក្នុងចំណោម​ពួកគេ នឹង​ត្រូវបាន​បំផ្លាញ ហើយ​ការយល់ដឹង​របស់​មនុស្ស​មានការយល់ច្បាស់ នឹង​ត្រូវបាន​បំបាំង”។


មនុស្ស​តូចទាប​នឹង​កើន​អំណរ​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួក​ខ្វះខាត​ក្នុងចំណោម​មនុស្សលោក​នឹង​ត្រេកអរ ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


យើងជា​អ្នកដែល​បញ្ឈប់​ទីសម្គាល់​របស់​ព្យាការីក្លែងក្លាយ ហើយ​ធ្វើឲ្យ​គ្រូទាយ​ទៅជាឆ្កួត​; យើងជា​អ្នកដែល​បង្វែរ​មនុស្ស​មានបញ្ញា ហើយ​ធ្វើឲ្យ​ចំណេះដឹង​របស់ពួកគេ​ទៅជាល្ងីល្ងើ​;


ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ​ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។


ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​លោក​ឮ​អ្វីដែល​ក្មេង​ទាំងនេះ​កំពុង​និយាយ​ឬទេ​?”។ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​នឹង​ពួកគេ​ថា​៖“បាទ ឮ​ហើយ​! តើ​អស់លោក​មិនដែល​អាន​ទេ​ឬ​ថា​:‘ព្រះអង្គ​បាន​រៀបចំ​ពាក្យសរសើរតម្កើង​ឲ្យ​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ’?”។


នៅពេល​កំពុង​យាង​ចេញ​ពីទីនោះ ព្រះយេស៊ូវ​ទត​ឃើញ​បុរស​ម្នាក់​ដែល​គេ​ហៅថា​ម៉ាថាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មាន​ថ្វីមាត់ និង​ប្រាជ្ញា ដែល​គូវិវាទ​ទាំងអស់​របស់​អ្នករាល់គ្នា​មិនអាច​តតាំង ឬជំទាស់​បានឡើយ​។


មាន​ពួក​ទស្សនវិទូ​ខ្លះ​ពី​ក្រុមអេពីគួរ និង​ក្រុមស្តូអ៊ីក តែងតែ​និយាយដេញដោល​ជាមួយ​គាត់​ដែរ​។ អ្នកខ្លះ​និយាយថា​៖ “អ្នកប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អ្វី?” អ្នកខ្លះទៀត​ថា​៖ “មើលទៅ​គាត់​ដូចជា​អ្នកឃោសនា​ព្រះ​បរទេស”។ ព្រោះថា​ប៉ូល​កំពុង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ និង​ការរស់ឡើងវិញ​។


“ម៉ូសេ​នេះ​ឯង ដែល​គេ​បាន​បដិសេធ​ថា​:‘តើ​នរណា​បាន​តែងតាំង​អ្នក​ឲ្យធ្វើជា​មេ និង​ជា​ចៅក្រម​?’ គឺ​ម្នាក់នេះ ដែល​ព្រះ​បាន​ចាត់ឲ្យមក​ធ្វើជា​មេ និង​ជា​អ្នករំដោះ តាមរយៈ​ដៃ​របស់​ទូតសួគ៌​ដែល​បាន​លេចមក​ដល់​លោក​ក្នុង​គុម្ពបន្លា​។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ក្រេវក្រោធយ៉ាងខ្លាំង ហើយ​សង្កៀត​ធ្មេញ​ដាក់​ស្ទេផាន​។


តើ​មនុស្ស​មានប្រាជ្ញា​នៅ​ឯណា​? តើ​បណ្ឌិត​នៅ​ឯណា​? តើ​អ្នកដេញដោល​នា​សម័យ​នេះ​នៅ​ឯណា​? តើ​ព្រះ​មិន​បាន​ធ្វើឲ្យ​ប្រាជ្ញា​របស់​ពិភពលោក​ទៅជាសេចក្ដីល្ងង់​ទេ​ឬ​?


ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។


ឥឡូវនេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​ពិភពលោក​ទេ គឺ​បាន​ទទួល​ព្រះវិញ្ញាណ​ពី​ព្រះ​វិញ ដើម្បីឲ្យ​យើង​បាន​ស្គាល់​អ្វីៗ​ដែល​ព្រះ​ប្រទាន​មក​យើង


ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។


យ៉ាងណាមិញ យើង​មាន​ទ្រព្យសម្បត្តិ​នេះ​នៅក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់ថា​ព្រះចេស្ដា​ដ៏ប្រសើរហួសវិស័យ​នេះ​ជា​របស់​ព្រះ គឺ​មិនមែន​ចេញពី​យើង​ទេ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?