អេសាយ 66:23 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាមានបន្ទូលថា៖ “ពេលនោះនឹងមានកើតឡើងដូច្នេះ: រាល់ថ្ងៃចូលខែ និងរាល់ថ្ងៃសប្ប័ទ គ្រប់ទាំងសាច់នឹងមកថ្វាយបង្គំនៅចំពោះយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ នឹងកើតមានដូច្នេះ ពីខែមួយ ចូលខែមួយទៀត ហើយពីថ្ងៃសប្ប័ទមួយ ដល់ថ្ងៃសប្ប័ទមួយទៀត គ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី និងរៀងរាល់ថ្ងៃសប្ប័ទ* មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះនឹងកើតមានដូច្នេះថា ចាប់តាំងពីថ្ងៃចូលខែ១ ដរាបដល់ថ្ងៃចូលខែ១ទៀត ហើយពីថ្ងៃឈប់សំរាក១ ដរាបដល់ថ្ងៃឈប់សំរាក១ទៀត នោះគ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលទៀតថា: រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី និងរៀងរាល់ថ្ងៃឈប់សម្រា មនុស្សលោកទាំងអស់នឹងនាំគ្នា មកក្រាបថ្វាយបង្គំយើង។ |
អំពើទុច្ចរិតបានឈ្នះទូលបង្គំ; ចំពោះការបំពានរបស់យើងខ្ញុំ ព្រះអង្គនឹងលុបលាងវាចេញ។
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។
នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។
នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។
នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕
ព្រះយេហូវ៉ា ជាព្រះប្រោសលោះនៃអ៊ីស្រាអែល ជាអង្គដ៏វិសុទ្ធរបស់ពួកគេ បានមានបន្ទូលដូច្នេះនឹងអ្នកដែលត្រូវបានមើលងាយ ដែលត្រូវប្រជាជនស្អប់ខ្ពើម ដែលជាបាវបម្រើរបស់ពួកមេគ្រប់គ្រងថា៖ “បណ្ដាស្ដេចនឹងឃើញ ហើយក្រោកឡើង ពួកមេដឹកនាំនឹងក្រាបចុះដោយព្រោះព្រះយេហូវ៉ាដែលជាព្រះដ៏ស្មោះត្រង់ ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ហើយព្រះអង្គបានជ្រើសរើសអ្នក”។
សូម្បីតែយូដាក៏នឹងច្បាំងនៅយេរូសាឡិម ហើយប្រមូលទ្រព្យសម្បត្តិរបស់ប្រជាជាតិទាំងអស់ដែលនៅជុំវិញ គឺមាស និងប្រាក់ ព្រមទាំងសម្លៀកបំពាក់យ៉ាងច្រើនសន្ធឹក។
ពេលនោះនឹងមានកើតឡើងដូច្នេះ: អស់អ្នកដែលនៅសល់ពីគ្រប់ទាំងប្រជាជាតិដែលមកទាស់នឹងយេរូសាឡិម នឹងឡើងមករៀងរាល់ឆ្នាំ ដើម្បីថ្វាយបង្គំស្ដេច គឺព្រះយេហូវ៉ានៃពលបរិវារ និងដើម្បីប្រារព្ធបុណ្យបោះជំរំ។
ប្រសិនបើពូជអម្បូរអេហ្ស៊ីបមិនឡើងទៅ គឺមិនមកទេ នោះនឹងគ្មានភ្លៀងដល់ពួកគេដែរ ជាគ្រោះកាចដែលព្រះយេហូវ៉ានឹងវាយបណ្ដាប្រជាជាតិដែលមិនឡើងទៅប្រារព្ធបុណ្យបោះជំរំ។
នេះហើយ ជាការដាក់ទោសដល់អេហ្ស៊ីប និងជាការដាក់ទោសដល់អស់ទាំងប្រជាជាតិដែលមិនឡើងមកប្រារព្ធបុណ្យបោះជំរំ។
ជាការពិត ចាប់ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិច នាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់កន្លែង នឹងមានថ្វាយគ្រឿងក្រអូប និងតង្វាយបរិសុទ្ធដល់នាមរបស់យើង ដ្បិតនាមរបស់យើងនឹងបានធំឧត្ដមក្នុងចំណោមប្រជាជាតិនានា”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។