Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:22 - ព្រះគម្ពីរខ្មែរសាកល

22 នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដូចដែល​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី​ដែល​យើង​នឹង​បង្កើត​នោះ ស្ថិតស្ថេរ​នៅចំពោះ​យើង​យ៉ាងណា ពូជពង្ស និង​ឈ្មោះ​របស់អ្នករាល់គ្នា​ក៏​នឹង​ស្ថិតស្ថេរ​យ៉ាងនោះដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដ្បិត​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​យើង​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ពូជ‌ពង្ស​របស់​អ្នក និង​ឈ្មោះ​អ្នក​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដ្បិត​ដែល​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដែល​អញ​នឹង​បង្កើត​ឡើង​នោះ នឹង​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​អញ​ជា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ពូជ‌ពង្ស​របស់​ឯង នឹង​ឈ្មោះ​ឯង​រាល់​គ្នា ក៏​នឹង​ស្ថិត‌ស្ថេរ​នៅ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​យើង​បង្កើត នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង​យ៉ាង​ណា ពូជ‌ពង្ស និង​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ក៏​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង រហូត​ត​រៀង​ទៅ​យ៉ាង​នោះ​ដែរ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 66:22
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជពង្ស​របស់អ្នក​នឹង​បាន​ច្រើន​ដូច​ខ្សាច់ កូនចៅ​ពី​ខ្លួន​របស់អ្នក​នឹង​បាន​ច្រើន​ដូច​គ្រាប់​ខ្សាច់​; ឈ្មោះ​របស់ពួកគេ​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ ក៏​មិន​ត្រូវបាន​បំផ្លាញ​ពីមុខ​យើង​ដែរ”។


យើង​បាន​ដាក់​ពាក្យ​របស់យើង​នៅក្នុង​មាត់​របស់អ្នក ហើយ​បាន​គ្របបាំង​អ្នក​ដោយ​ម្លប់​នៃ​ដៃ​របស់យើង ដើម្បី​តាំង​ផ្ទៃមេឃ​ឡើង ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​និយាយ​នឹង​ស៊ីយ៉ូន​ថា​: ‘អ្នក​ជា​ប្រជារាស្ត្រ​របស់យើង’”។


ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “រីឯ​ចំពោះ​យើង នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​ពួកគេ គឺ​វិញ្ញាណ​របស់យើង​ដែល​សណ្ឋិត​នៅលើ​អ្នក និង​ពាក្យ​របស់យើង​ដែល​យើង​បាន​ដាក់​នៅក្នុង​មាត់​របស់អ្នក នឹង​មិន​ចាកចេញ​ពី​មាត់​របស់អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​នៃ​ពូជពង្ស​អ្នក​ឡើយ គឺ​ចាប់ពី​ឥឡូវនេះ​រហូតអស់កល្បជានិច្ច​!”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕


ដ្បិត​យើង​ជា​យេហូវ៉ា​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ស្អប់​ការលួចប្លន់ និង​អំពើទុច្ចរិត​។ យើង​នឹង​ឲ្យ​រង្វាន់​ដល់​ពួកគេ​ដោយ​សេចក្ដីពិតត្រង់ ហើយ​តាំង​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​ជាមួយ​ពួកគេ​។


ពូជពង្ស​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​នានា កូនចៅ​របស់ពួកគេ​នឹង​ត្រូវបាន​ស្គាល់​នៅកណ្ដាល​ជាតិសាសន៍​ទាំងឡាយ​; អស់អ្នក​ដែល​ឃើញ​ពួកគេ​នឹង​ទទួលស្គាល់​ពួកគេ​ថា ពួកគេ​ជា​ពូជពង្ស​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​។


“ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី រីឯ​អ្វីៗ​ពីមុន​នឹង​មិន​ត្រូវបាន​នឹកចាំ​ឡើយ ក៏​នឹង​មិន​ចូលមក​ក្នុង​គំនិត​ទៀត​ដែរ​;


គ្មាន​ការដែល​គេ​សាងសង់ តែ​អ្នកផ្សេង​រស់នៅ​ទីនោះ​វិញ​នោះ​ទេ គ្មាន​ការដែល​គេ​ដាំ តែ​អ្នកផ្សេង​ហូប​វិញ​នោះ​ឡើយ ដ្បិត​អាយុ​របស់​ប្រជារាស្ត្រ​យើង​នឹងបាន​ដូចជា​អាយុ​របស់​ដើមឈើ ហើយ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង​នឹង​រីករាយ​នឹង​កិច្ចការ​នៃ​ដៃ​របស់ពួកគេ​បានយូរ​។


ពួកគេ​នឹង​មិន​ធ្វើការនឿយហត់​ជា​ឥតប្រយោជន៍​ឡើយ ក៏​មិន​បង្កើត​កូន​សម្រាប់​សេចក្ដីអន្តរាយ​ដែរ ដ្បិត​ពួកគេ​ជា​ពូជពង្ស​ដ៏​មានព្រះពរ​របស់​ព្រះយេហូវ៉ា ហើយ​កូនចៅ​របស់ពួកគេ​ក៏ដូច្នោះ​ជាមួយ​ពួកគេ​ដែរ​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃមេឃ​មុន និង​ផែនដី​មុន​បាន​កន្លងផុតទៅ ហើយ​សមុទ្រ​ក៏​គ្មាន​ទៀត​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម