Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:16 - ព្រះគម្ពីរខ្មែរសាកល

16 ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: អស់អ្នក​ដែល​នៅសល់​ពី​គ្រប់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម នឹង​ឡើងមក​រៀងរាល់ឆ្នាំ ដើម្បី​ថ្វាយបង្គំ​ស្ដេច គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ និង​ដើម្បី​ប្រារព្ធ​បុណ្យបោះជំរំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ អស់​អ្នកនៅ​សល់​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ‌មហា‌ក្សត្រ ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​មក អស់​អ្នក​សល់​នៅ​ពី​គ្រប់​សាសន៍​ដែល​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ឡើង​មក​រាល់​តែ​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​នឹង​កាន់​រក្សា​បុណ្យ​បារាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ស្តេច ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ។

សូមមើលជំពូក ចម្លង




សាការី 14:16
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ផែនដី​ទាំងមូល​នឹង​ថ្វាយបង្គំ​ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​; ពួកគេ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!”។ សេឡា


នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕


ដូច្នេះ ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​ជនជាតិអេហ្ស៊ីប​ស្គាល់​អង្គទ្រង់ ហើយ​ជនជាតិអេហ្ស៊ីប​នឹង​ស្គាល់​ព្រះយេហូវ៉ា​នៅ​ថ្ងៃ​នោះ​។ ពួកគេ​នឹង​ថ្វាយបង្គំ​ព្រះអង្គ​ដោយ​យញ្ញបូជា និង​តង្វាយ ហើយ​បន់​បំណន់​ដល់​ព្រះយេហូវ៉ា ព្រមទាំង​លាបំណន់​ផង​។


នៅ​ថ្ងៃ​នោះ ស្នែង​ធំ​នឹង​ត្រូវបាន​ផ្លុំឡើង នោះ​ពួកអ្នកដែល​បាត់​នៅក្នុង​ដែនដី​អាស្ស៊ីរី និង​ពួកអ្នកដែល​ត្រូវគេ​បណ្ដេញ​ទៅ​ដែនដី​អេហ្ស៊ីប​នឹង​មក ហើយ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​នៅ​យេរូសាឡិម​៕


ពេលនោះ ខ្ញុំ​ពោលថា​៖ “វេទនា​ដល់​ខ្ញុំ​ហើយ​! ខ្ញុំ​ត្រូវ​វិនាស ដោយសារ​ខ្ញុំ​ជា​មនុស្ស​មាន​បបូរមាត់​សៅហ្មង ហើយ​ខ្ញុំ​រស់នៅ​ក្នុងចំណោម​ប្រជាជន​ដែល​មាន​បបូរមាត់​សៅហ្មង​ដែរ និង​ដោយសារ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ព្រះមហាក្សត្រ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​!”។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ពេលនោះ​នឹង​មានកើតឡើងដូច្នេះ​: រាល់​ថ្ងៃចូលខែ និង​រាល់​ថ្ងៃសប្ប័ទ គ្រប់ទាំង​សាច់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​យើង​។


ព្រះយេហូវ៉ា​នឹង​ធ្វើជា​ស្ដេច​លើ​ផែនដី​ទាំងមូល​។ នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះយេហូវ៉ា​មួយអង្គគត់ ហើយ​មាន​តែ​ព្រះនាម​របស់ព្រះអង្គ​មួយគត់​ដែរ​។


យើង​នឹង​យក​ឈាម​ចេញ​ពី​មាត់​ពួកគេ ក៏​យក​របស់គួរឲ្យស្អប់ខ្ពើម​របស់ពួកគេ​ចេញ​ពី​ចន្លោះ​ធ្មេញ​ពួកគេ នោះ​ពួកគេ​នឹង​ទៅជាអ្នកដែលនៅសល់​សម្រាប់​ព្រះ​របស់ពួកយើង​ដែរ ហើយ​នឹង​បាន​ដូចជា​មេដឹកនាំ​ក្នុង​យូដា រីឯ​អេក្រុន​នឹងបាន​ដូចជា​ជនជាតិយេប៊ូស​វិញ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះមហាក្សត្រ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ស្ថានសួគ៌ និង​សិរីរុងរឿង​នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។


ណាថាណែល​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “រ៉ាប៊ី លោក​ជា​ព្រះបុត្រារបស់ព្រះ​! លោក​ជា​ស្ដេច​របស់​អ៊ីស្រាអែល‍!”។


ពេលនោះ ពិធីបុណ្យ​មួយ​របស់​ជនជាតិយូដា គឺ​បុណ្យបោះជំរំ​ជិត​មក​ដល់ហើយ​។


ដើម្បីឲ្យ​មនុស្ស​ដែល​នៅសល់ គឺ​អស់ទាំង​សាសន៍ដទៃ​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង បាន​ស្វែងរក​ព្រះអម្ចាស់​។


ប្រសិនបើ​ផលដំបូង​នៃស្រូវ​បាន​វិសុទ្ធ នោះ​ដុំម្សៅទាំងមូល​ក៏​វិសុទ្ធ​ដែរ ហើយ​ប្រសិនបើ​ឫស​បាន​វិសុទ្ធ នោះ​មែក​ក៏​វិសុទ្ធ​ដែរ​។


នោះ​ទើប​អ៊ីស្រាអែល​ទាំងមូល​នឹង​បាន​សង្គ្រោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ព្រះរំដោះ​នឹង​យាង​មក​ពី​ស៊ីយ៉ូន ព្រះអង្គ​នឹង​ដកយក​ការមិនគោរពព្រះ​ចេញ​ពី​យ៉ាកុប​។


ដូចគ្នាដែរ នៅ​សព្វថ្ងៃនេះ​ក៏​មាន​អ្នកដែលនៅសល់ ដែលបាន​ជ្រើសតាំង​ដោយ​ព្រះគុណ​។


នៅ​វេលា​នោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង នោះ​មួយភាគដប់​នៃ​ទីក្រុង​នោះ​បាន​រលំ ហើយ​មនុស្ស​ប្រាំពីរពាន់​នាក់​បាន​ស្លាប់​ក្នុង​រញ្ជួយផែនដី​នោះ​។ រីឯ​មនុស្ស​ឯទៀត​ក៏​ភ័យខ្លាច ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​នៃ​ស្ថានសួគ៌​។


នៅលើ​ព្រះពស្ត្រ និង​នៅលើ​ភ្លៅ​របស់​ព្រះអង្គ មាន​ព្រះនាម​សរសេរ​ថា “ស្ដេច​លើ​អស់ទាំង​ស្ដេច ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម