សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
អេសាយ 51:18 - ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមអស់ទាំងកូនចៅដែលនាងបានបង្កើត គ្មានអ្នកណានាំផ្លូវនាងឡើយ; ក្នុងចំណោមអស់ទាំងកូនចៅដែលនាងបានចិញ្ចឹម ក៏គ្មានអ្នកណាដឹកដៃនាងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសម្រាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនប្រុសៗដែលកើតចេញពីទីក្រុងនោះមក គ្មានណាមួយសំរាប់ដឹកនាំមុខគេឡើយ ហើយក្នុងពួកកូនប្រុសៗដែលទីក្រុងនោះបានចិញ្ចឹម ក៏គ្មានណាមួយចាប់ដៃដឹកទៅដែរ អាល់គីតាប ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។ |
សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
ដ្បិតយើងគឺយេហូវ៉ា ជាព្រះរបស់អ្នក យើងនឹងកាន់ដៃស្ដាំរបស់អ្នក ទាំងនិយាយនឹងអ្នកថា៖ “កុំខ្លាចឡើយ យើងនឹងជួយអ្នក”។
ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺស៊ីរូសជាអ្នកដែលព្រះអង្គកាន់ដៃស្ដាំរបស់ទ្រង់ ដើម្បីបង្ក្រាបប្រជាជាតិនានានៅមុខទ្រង់ ហើយបន្ធូរខ្សែក្រវាត់របស់ពួកស្ដេច ដើម្បីបើកទ្វារនៅមុខទ្រង់ ហើយទ្វារក្រុងនឹងមិនបិទឡើយ—— ព្រះអង្គមានបន្ទូលទៅកាន់ទ្រង់ដូច្នេះថា៖
ពេលនោះ អ្នកនឹងនិយាយក្នុងចិត្តថា: ‘តើនរណាបានបង្កើតកូនទាំងនេះឲ្យខ្ញុំ? ដ្បិតខ្ញុំបានព្រាត់កូន ហើយអារ ក៏ត្រូវបានជម្លៀស ព្រមទាំងត្រូវបានដេញចេញផង ដូច្នេះតើនរណាបានចិញ្ចឹមកូនទាំងនេះ? មើល៍! ខ្ញុំត្រូវបានចោលនៅតែម្នាក់ឯង ចុះកូនទាំងនេះមកពីណា?’”។
“មនុស្សរងទុក្ខដែលត្រូវព្យុះបក់បោក ដែលឥតត្រូវបានសម្រាលទុក្ខអើយ មើល៍! យើងនឹងរៀបថ្មរបស់អ្នកឡើងដោយបាយអពណ៌ស្អាត ហើយចាក់គ្រឹះអ្នកដោយត្បូងកណ្ដៀង។
បណ្ដោយពួកគេចុះ! ពួកគេជាមនុស្សខ្វាក់ភ្នែកដែលនាំផ្លូវមនុស្សខ្វាក់ភ្នែក។ ប្រសិនបើមនុស្សខ្វាក់ភ្នែកនាំផ្លូវមនុស្សខ្វាក់ភ្នែក អ្នកទាំងពីរនឹងធ្លាក់ទៅក្នុងរណ្ដៅ”។
នៅពេលទតឃើញហ្វូងមនុស្ស ព្រះយេស៊ូវក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេត្រូវបានយាយី និងបំបរបង់ចោល ដូចជាចៀមដែលគ្មានអ្នកគង្វាល។
ព្រះយេស៊ូវទ្រង់ដឹកដៃបុរសខ្វាក់ភ្នែកនោះ នាំចេញទៅខាងក្រៅភូមិ។ នៅពេលស្ដោះទឹកព្រះឱស្ឋដាក់ភ្នែកទាំងពីររបស់បុរសនោះ និងដាក់ព្រះហស្តទាំងពីរលើគាត់ហើយ ព្រះអង្គក៏សួរគាត់ថា៖“តើអ្នកមើលឃើញអ្វីទេ?”។
ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។
សូលក៏ក្រោកឡើងពីដី ហើយបើកភ្នែក ប៉ុន្តែមើលមិនឃើញអ្វីសោះ។ ដូច្នេះ គេដឹកដៃគាត់នាំចូលទៅដាម៉ាស់។
សម្ពន្ធមេត្រីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងបានតាំងជាមួយពួកដូនតារបស់ពួកគេ នៅគ្រាដែលយើងបានដឹកដៃដូនតាទាំងនោះ នាំចេញពីដែនដីអេហ្ស៊ីបនោះទេ។ ដោយព្រោះពួកគេមិនបានកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង នោះយើងក៏ធ្វើព្រងើយនឹងពួកគេដែរ——នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។