ចិត្តរបស់ពួកគេស្ពឹកដូចជាខ្លាញ់ រីឯទូលបង្គំបានអរសប្បាយនឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
អេសាយ 5:17 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ កូនចៀមនឹងមកស៊ីស្មៅ ដូចជានៅវាលស្មៅរបស់ខ្លួនវា រីឯជនរស់នៅបណ្ដោះអាសន្ននឹងហូបនៅទីបាក់បែករបស់អ្នកមាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក ដូចនៅតាមវាលស្មៅ ហើយពពែដែលគេបំប៉ន ក៏មកស៊ីស្មៅនៅតាមនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះកូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិបាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។ អាល់គីតាប ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក ដូចនៅតាមវាលស្មៅ ហើយពពែដែលគេបំប៉ន ក៏មកស៊ីស្មៅនៅតាមនោះដែរ។ |
ចិត្តរបស់ពួកគេស្ពឹកដូចជាខ្លាញ់ រីឯទូលបង្គំបានអរសប្បាយនឹងក្រឹត្យវិន័យរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គផង គឺឲ្យរួចពីមនុស្សលោកដែលចំណែករបស់គេនៅក្នុងជីវិតនេះ។ ព្រះអង្គបានបំពេញពោះពួកគេដោយអ្វីដែលព្រះអង្គសន្សំទុក នោះពួកគេក៏ស្កប់ចិត្តដែលមានកូនចៅ ហើយបន្សល់អ្វីដែលសល់ដល់ទារករបស់ខ្លួន។
ស្រុករបស់អ្នករាល់គ្នាស្ងាត់ជ្រងំ ទីក្រុងរបស់អ្នករាល់គ្នាត្រូវគេដុតដោយភ្លើង ហើយពួកសាសន៍ដទៃលេបយកដីរបស់អ្នករាល់គ្នា នៅចំពោះអ្នករាល់គ្នា ដីនោះស្ងាត់ជ្រងំដូចជាត្រូវពួកសាសន៍ដទៃបំផ្លាញ។
ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
ទីក្រុងនានានៃអារ៉ូអ៊ើរនឹងត្រូវបានបោះបង់ចោល ក៏នឹងបានសម្រាប់ហ្វូងចៀម; ពួកវានឹងដេក ហើយគ្មានអ្នកណាបំភ័យពួកវាឡើយ។
ដ្បិតបន្ទាយត្រូវបានបោះបង់ចោល ទីក្រុងអ៊ូអែត្រូវបានចោលទទេ ទីទួល និងប៉មចាំយាមបានទៅជារូងជារៀងរហូត គឺទៅជាសេចក្ដីរីករាយដល់លាព្រៃ និងជាវាលស្មៅសម្រាប់ហ្វូងចៀម
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
សារ៉ូននឹងបានជាវាលស្មៅរបស់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរនឹងបានជាកន្លែងដែលហ្វូងគោដេក សម្រាប់ប្រជារាស្ត្ររបស់យើងដែលស្វែងរកយើង។
រីឯអស់ទាំងតំបន់ភ្នំដែលគេបានជ្រួយដីដោយចប អ្នកនឹងមិនទៅទីនោះឡើយ ដោយព្រោះខ្លាចអញ្ចាញ និងបន្លា។ ទីនោះនឹងត្រឡប់ជាកន្លែងលែងហ្វូងគោ និងកន្លែងហ្វូងចៀមដើរជាន់”៕
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។