Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:2 - ព្រះគម្ពីរខ្មែរសាកល

2 ទីក្រុង​នានា​នៃ​អារ៉ូអ៊ើរ​នឹង​ត្រូវបាន​បោះបង់ចោល ក៏​នឹង​បាន​សម្រាប់​ហ្វូងចៀម​; ពួកវា​នឹង​ដេក ហើយ​គ្មានអ្នកណា​បំភ័យ​ពួកវា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មនុស្ស​ទាំង‌ឡាយរត់​ចោល​អស់​ទាំង​ទី​ក្រុង នៃ​ស្រុក​អារ៉ូ‌អ៊ើរ​ហើយ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សម្រាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ​ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ បោះ​បង់​ចោល​រហូត​ត​ទៅ គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មនុស្ស​ទាំង‌ឡាយ រត់​ចោល​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អារ៉ូ‌អ៊ើរហើយ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ បោះ​បង់​ចោល​រហូត​ត​ទៅ គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 17:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទីក្រុង​ដ៏រឹងមាំ​នឹងទៅជា​កណ្ដោចកណ្ដែង លំនៅ​នឹង​ត្រូវ​ទុកចោល ហើយ​ត្រូវ​បោះបង់ចោល ដូច​ទីរហោស្ថាន នៅ​ទីនោះ​កូនគោ​នឹង​ស៊ីស្មៅ ហើយ​ដេក ព្រមទាំង​បំផ្លាញ​មែកឈើ​នៅទីនោះ​។


នៅគ្រានោះ កូនចៀម​នឹង​មក​ស៊ីស្មៅ ដូចជា​នៅ​វាលស្មៅ​របស់ខ្លួនវា រីឯ​ជនរស់នៅបណ្ដោះអាសន្ន​នឹង​ហូប​នៅ​ទីបាក់បែក​របស់​អ្នកមាន​។


នៅ​ថ្ងៃ​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោក្រមុំ​មួយ​ក្បាល និង​ចៀម​ពីរ​ក្បាល


ហើយ​ដោយព្រោះ​សត្វទាំងនោះ​ផ្ដល់​ទឹកដោះ​យ៉ាងច្រើន អ្នកនោះ​នឹង​បាន​ហូប​ប៊័រ​។ ដ្បិត​អស់អ្នក​ដែល​នៅសល់​ក្នុង​ទឹកដី​នោះ នឹង​ហូប​ប៊័រ និង​ទឹកឃ្មុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម