ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 5:13 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ប្រជារាស្ត្រ​របស់យើង​នឹង​ត្រូវ​ជម្លៀស ដោយសារ​គ្មាន​ចំណេះដឹង​។ អភិជន​របស់ពួកគេ​ត្រឡប់ជា​អ្នក​អត់ឃ្លាន​វិញ ហើយ​ហ្វូងមនុស្ស​របស់ពួកគេ​ក៏​ខះក​ដោយ​ស្រេកទឹក​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នោះ​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់​ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្ដា‌ជន​ណែន‌ណាន់ ក៏​ខះ​ក​ដោយ​ស្រេក​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​រាស្ត្រ​របស់​អញ បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា ពួក​អ្នក​រុងរឿង​ត្រូវ​អត់‌ឃ្លាន​រហិត‌រហៃ​ទៅ ហើយ​ពួក​បណ្តាជន​ណែន‌ណាន់ក៏​ខះ​ក​ដោយ​ស្រេក​ទឹក

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។

សូមមើលជំពូក



អេសាយ 5:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

បបូរមាត់​របស់​មនុស្ស​សុចរិត ចិញ្ចឹម​មនុស្ស​ជាច្រើន រីឯ​មនុស្សល្ងីល្ងើ​ស្លាប់​ដោយព្រោះ​ខ្វះ​វិចារណញ្ញាណ​។


គោ​ស្គាល់​ម្ចាស់​របស់វា ហើយ​លា​ក៏​ស្គាល់​ស្នូក​របស់​ម្ចាស់​វា​ដែរ ប៉ុន្តែ​អ៊ីស្រាអែល​មិន​ស្គាល់​សោះ ប្រជារាស្ត្រ​របស់យើង​មិន​យល់ច្បាស់​ទេ”។


ស្រុក​របស់អ្នករាល់គ្នា​ស្ងាត់ជ្រងំ ទីក្រុង​របស់អ្នករាល់គ្នា​ត្រូវគេ​ដុត​ដោយ​ភ្លើង ហើយ​ពួក​សាសន៍ដទៃ​លេបយក​ដី​របស់អ្នករាល់គ្នា នៅចំពោះ​អ្នករាល់គ្នា ដីនោះ​ស្ងាត់ជ្រងំ​ដូចជា​ត្រូវ​ពួក​សាសន៍ដទៃ​បំផ្លាញ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ នឹង​ដក​ការផ្គត់ផ្គង់ និង​ទីពឹងផ្អែក​ចេញ​ពី​យេរូសាឡិម និង​យូដា គឺ​ដកចេញ​នូវ​អស់ទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ទឹក​ទាំងស្រុង


មេទាហានលើហាសិបនាក់ និង​អ្នកធំ ទីប្រឹក្សា និង​សិប្បករ​ជំនាញ ព្រមទាំង​អ្នក​ប៉ិនប្រសប់​ខាង​មន្តអាគម​ផង​។


គ្មានអ្នកណា​សញ្ចឹងគិត ហើយ​គេ​គ្មាន​ចំណេះដឹង ក៏​គ្មាន​ការយល់ដឹង​នឹង​និយាយថា​៖ “អញ​បាន​ដុត​ឈើ​ពាក់កណ្ដាល​ក្នុង​ភ្លើង ក៏​បាន​ដុត​នំប៉័ង​លើ​រងើក​។ អញ​បាន​អាំង​សាច់ ហើយ​ហូប​ផង​។ ម្ដេចក៏​អញ​ត្រូវ​ធ្វើ​របស់គួរឲ្យស្អប់ខ្ពើម​ដោយ​ឈើ​ដែលសល់​ដូច្នេះ​? តើ​អញ​គួរ​ក្រាបចុះ​នៅចំពោះ​ដុំ​ឈើ​ឬ​?”។


ពេលនោះ អ្នក​នឹង​និយាយ​ក្នុងចិត្ត​ថា​: ‘តើ​នរណា​បាន​បង្កើត​កូនទាំងនេះ​ឲ្យ​ខ្ញុំ​? ដ្បិត​ខ្ញុំ​បាន​ព្រាត់កូន ហើយ​អារ ក៏​ត្រូវបាន​ជម្លៀស ព្រមទាំង​ត្រូវបាន​ដេញចេញ​ផង ដូច្នេះ​តើ​នរណា​បាន​ចិញ្ចឹម​កូនទាំងនេះ​? មើល៍! ខ្ញុំ​ត្រូវបាន​ចោល​នៅតែម្នាក់ឯង ចុះ​កូនទាំងនេះ​មកពី​ណា​?’”។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ហូប ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃ្លាន​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​ផឹក ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ស្រេក​! មើល៍! ពួក​អ្នកបម្រើ​របស់យើង​នឹង​អរសប្បាយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​អាម៉ាស់មុខ​!


ព្រមទាំង​ពង្រាប​អ្នក និង​កូនចៅ​របស់អ្នក​ដែល​នៅក្នុង​អ្នក ឲ្យស្មើនឹងដី ដោយ​មិន​ទុក​ថ្ម​ណាមួយ​ឲ្យ​សល់​នៅលើ​ថ្ម​មួយទៀត នៅក្នុង​អ្នក​ឡើយ ពីព្រោះ​អ្នក​មិន​បាន​ទទួលស្គាល់​ពេលវេលា​ដែល​ព្រះយាងមក​ដល់​អ្នក​ទេ”។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


ពួកគេ​ធ្វើព្រងើយ​នឹង​ការនេះ​ដោយចេតនា គឺថា ផ្ទៃមេឃ​មាននៅ​តាំងពីយូរមកហើយ ហើយ​ផែនដី​ក៏​បង្កើតឡើង​ចេញពី​ទឹក និង​តាមរយៈ​ទឹក ដោយ​ព្រះបន្ទូល​របស់​ព្រះ​;